ពលរដ្ឋរុស្ស៊ីប៊ះសក់ ពេលទឹកទន្លេប្រែក្លាយជាឈាម ស្របពេលមន្រ្តីជំនាញ បកស្រាយថា………………(មានវីឌីអូ)
ទន្លេមួយកន្លែងនៅក្នុងប្រទេសរុស្ស៊ីបានប្រែក្លាយទៅជាឈាម ដែលបានបង្ករជា ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំបោះប្រជាជននៅក្នុងតំបន់នោះរត់ទៅប្តឹងអាជ្ញាធរ នៅក្នុងប្រទេសរុស្ស៊ី។
ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានដំណឹងនៃការប្រែពណ៌នៃទឹកទន្លេសម្រាប់ ប្រើប្រាស់រួចមក អាជ្ញាធរ និងក្រុមអ្នកជំនាញបានចេញសេចក្តីព្រមានទៅកាន់ ពលរដ្ឋខ្លួនដែលអាចយកទឹកប្រែពណ៌ចម្លែកនេះទៅទទួលទាន។

ហេតុការណ៍ទឹកទន្លេប្រែពណ៌ដូចឈាមនេះបានកើតឡើងនៅក្នុងតំបន់ ភាគខាង លិចខេត្ត Siberia ដែលទន្លេមួយកន្លែងនេះគឺជាប្រភពទឹកដ៏សំខាន់ផងដែរ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ទន្លេមួយកន្លែងនេះត្រូវបានអ្នករស់ នៅតីនោះហៅឈ្មោះថា “Molchanka”។


អ្នកជំនាញដែលចុំស្រាវជ្រាវអំពីការប្រែពណ៌ទឹកទន្លេទៅជាដូចឈាមបែបនេះ បានបង្ហើបថា បញ្ហានៃការប្រែពណ៌នេះគឺអាចបណ្តាលមកពីសារធាតុគីមី ដែលបង្ហូចេញពីរោងចក្រចូលមកក្នុងទន្លេ។ ក៏ប៉ុន្តែអាជ្ញាធរ និងក្រុមអ្នកជំនាញ នៅមិនទាន់ប្រកាសជាផ្លូវការចំពោះមូលហេតុនោះទេ ដោយពួកគេរង់ចាំ ការស៊ើបអង្កេតជាបន្តទៀត។


គួរបញ្ជាក់ថាប្រជាជនដែលរស់នៅពឹងផ្អែកលើការប្រើប្រាស់ទឹកទន្លេមួយនេះ បានត្អួញត្អែរយ៉ាងខ្លាំង ពីព្រោះបញ្ហាកង្វះទឹកប្រើប្រាស់។ ហើយក្នុងនោះដែរ ក៏មានប្រជាជនមួយចំនួនបានផ្លាស់ទៅស្នាក់នៅក្នុងទីតាំង បណ្តោះអាសន្នដែល ពួកគេអាចមានលទ្ធភាពប្រើប្រាស់ទឹកស្អាត៕






សូមទស្សនា វីឌីអូខាងក្រោម៖
ប្រភព៖ Mirror
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា