ព្រឺក្បាល ក្រោយដឹងថា ចន្ទគ្រាសនិងព្រះច័ន្ទក្រហមថ្ងៃមុន មានផលប៉ះពាល់ដល់មនុស្សយើង​​ដល់ថ្នាក់នេះ!

2367 Views
February 2, 2018

កាលពីរាត្រីថ្ងៃទី៣១ ខែមករា កន្លងមក ប្រិយមិត្តភាគច្រើនច្បាស់ជាបានអង្គុយគយគន់ព្រះចន្ទពេញវង់ និង ព្រឹត្តិការណ៍ចន្ទគ្រាស ដែលបរទេសហៅថា Blue Blood Moon មិនខាននោះទេ ព្រោះវាជាព្រឹត្តិការណ៍មួយដ៏កម្រកើតឡើង ពិសេសគឺគេអាចមើលឃើញបានស្ទើរតែគ្រប់តំបន់នៅជុំវិញពិភពលោក។

 

 

ប្រភពរូបភាព៖ Sovanna Kem

 

 

ប្រភពរូបភាព៖ Sovanna Kem

 

 

 

 

 

 

 

 

ប៉ុន្ដែ តើប្រិយមិត្តដឹងទេថា នៅពេលដែលព្រឹត្តិការណ៍ព្រះចន្ទពេញវង់ Blue Blood Moon កើតឡើងដូច្នេះ បានបង្កផលប៉ះពាល់ដល់រាងកាយមនុស្សយើងដោយមិនដឹងខ្លួន។ អ្វីដែលមិននឹងស្មានគឺព្រះចន្ទពេញវង់ដែលបញ្ចេញពន្លឺខ្លាំង និង ទំហំធំជាងធម្មតា បានប៉ះពាល់ដល់ការគេង និង អារម្មណ៍របស់មនុស្សយើងម្នាក់ៗ។

 

 

 

 

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ ផលប៉ះពាល់គឺខុសប្លែកៗពីគ្នាទៅលើបុរសនិងស្រ្តី។ ក្នុងនោះ ព្រះចន្ទពេញវង់នឹងមានឥទ្ធិពលធ្វើឲ្យយើងគេងមិនបានស្កប់ស្កល់ល្អ ហើយនារីៗនឹងមានការប្រែប្រួលអារម្មណ៍ច្រើនលើសពីបុរសៗ។ ក្នុងនោះ បុរសៗនឹងយល់សប្តិច្រើនជាងស្រ្ដី។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មិនតែប៉ុណ្ណោះ ព្រះចន្ទបានធ្វើឲ្យអរម៉ូនប្រែប្រួល ដែលបណ្ដាលឲ្យយើងឃ្លានចំណីអាហារច្រើនខុសពីពេលធម្មតា។ ដូច្នេះ ដោយសារតែព្រះចន្ទពេញវង់គឺជាបាតុភូតធម្មតា នោះគ្មាននរណាម្នាក់អាចទប់ស្កាត់ពីផលប៉ះពាល់របស់វាមកលើរាងកាយបាននោះទេ។

 

 

 

 

គួរបញ្ជាក់ថា នេះគឺជាការអះអាងរបស់អ្នកវិទ្យាសាស្រ្តសុទ្ធសាធ ហើយពួកគាត់ក៏ពិបាកបកស្រាយនូរផលប៉ះពាល់ដ៏អាថ៍កំបាំងនេះដែរថា ហេតុអ្វីបានជាព្រះចន្ទនៅលើមេឃសោះ មកជះឥទ្ធិពលដល់មនុស្សនៅលើផែនដីដូច្នេះ។ ចុះប្រិយមិត្តបានចាប់អារម្មណ៍ថា ខ្លួនឯងពិតជារងផលប៉ះពាល់ដូចអ្វីដែលអ្នកវិទ្យាសាស្រ្តបានលើកឡើងអញ្ចឹងទេ?

 

 

 

ប្រភព៖ dailymail

 

 

Facebook Comment

Related Articles