ចន្ទគ្រាសនឹងកើតឡើងម្តងទៀតនៅឆ្នាំក្រោយ ប៉ុន្តែមានប្រទេសខ្លះប៉ុណ្ណោះ អាចឃើញ
បន្ទាប់ពីមានភាពភ្ញាក់ផ្អើលដោយសារតែចន្ទគ្រាសដ៏កម្រដែលកើតមានជាលើកដំបូងក្នុងរយៈពេល ១៥០ ឆ្នាំ កាលពីថ្ងៃទី ៣១ មករាកន្លងមកនេះ បានធ្វើឲ្យ ប្រជាជននៅតាមបណ្តាប្រទេសជាច្រើននាំគ្នាគយគន់។ ដោយក្នុងចំណោម បណ្តាប្រទេសទាំងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។



យ៉ាងណាមិញកាលពីថ្ងៃដែលមានចន្ទគ្រាសកើតឡើង ក៏មានប្រជាជនមួយចំនួន មិនបានទស្សនាផងដែរ ដោយសារតែហេតុផលមិនបានទទួលដំណឹងដែលកើត មាន ចន្ទគ្រាស ឬក៏រវល់បំពេញភារកិច្ចផ្ទាល់ខ្លួនមិនអាចឆ្លៀតពេលមក ទស្សនាបាន។



ទោះបីជាយ៉ាងណាក៏ដោយបាតុភូតដែលអ្នកវិទ្យាសាស្រ្តអះអាងថាកើតមានក្នុងរយៈពេល ១៥០ ឆ្នាំម្តងនេះនឹងកើតមានសារជាថ្មីនៅឆ្នាំក្រោយពោលគឺក្នុងឆ្នាំ ២០១៩ កំឡុងខែមករាដដែល។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺមានប្រទេស មួយចំនួន ប៉ុណ្ណោះដែលអាចឃើញនូវទិដ្ឋភាព ចន្ទគ្រាសច្បាស់។



តាមរយៈការបញ្ជាក់ពីអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថាតំបន់ និងប្រទេសដែលអាច ឃើញបាតុភូតចន្ទគ្រាសរួមមាន៖ តំបន់អាមេរិកភាគខាងត្បូង អឺរ៉ុប អាហ្រ្វិក អាស៊ី និងអូស្រ្តាលី ដោយបណ្តាប្រទេស និងតំបន់ទាំងនេះនឹងមានចន្ទគ្រាសច្បាស់ ក្រឡែតតែម្តង។



ជាមួយគ្នាផងដែរតាមរយៈការបញ្ជាក់ចុងក្រោយគឺនៅក្នុងថ្ងៃទី 15 ខែកុម្ភះ និងថ្ងៃទី ១៣ ខែកក្កដា បាតុភូតសូរគ្រាសក៏នឹងកើតមានផងដែរដែលក្នុងនោះ តំបន់អឺរ៉ុបភាពខាងជើង និងអាស៊ីភាគខាងជើង និងផ្នែកខ្លះនៃអាស៊ី ខាងក់ើត ក៏នឹងអាចមើលឃើញផងដែរ៕



https://www.space.com/39557-next-blood-moon-eclipses-2018-2019.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា