រដ្ឋាភិបាលធ្វើច្បាប់ដាក់ទោសដល់៥ឆ្នាំលើអ្នកប្រមាថព្រះមហាក្សត្រ

621 Views
February 3, 2018

រដ្ឋាភិបាល បានធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីដាក់ទោស​អ្នកប្រ​មាថអង្គ​ព្រះម​ហាក្ស​​ត្រ ​ឲ្យជាប់ព​ន្ធនា​គា​រ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ ចន្លោះពី ២លាន ដល់៥០លា​នរៀល។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២កុម្ភៈនេះ រដ្ឋាភិបាលបានសម្រេចថា ដើម្បីធានានឹងលើកស្ទួយព្រះចេស្តា អង្គព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជជាណាចក្រកម្ពុជា និងដោយ​មានសំ​ណើ​ពីក្រុមប្រឹក្សា​ធម្មនុ​ញ្ញផ​ងនោះ ការប្រមាថអង្គព្រះមហា​ក្សត្រត្រូវកំ​ណត់ជាទោសព្រហ្មទណ្ឌ។

សេចក្តី​ព្រាងបានចែងថា «ការប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លារៀ​​ល ទៅ១០លានរៀល។ចំពោះនីតីបុគ្គល ត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះ​​ហាក្សត្រ»

 

 

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី (FB: លោក ហ៊ុន សែន)

 

 

សេចក្តីព្រាងនេះ មិនបានបញ្ជាក់ថា តើសកម្មភាពបែបណាខ្លះដែលត្រូវចាត់ទុកថា ប្រមាថដល់អង្គព្រះមហាក្សត្រនោះទេ។​ នៅក្នុងក្រមព្រហ្មទណ្ឌកាលពីឆ្នាំ២០១០ មិនបានចែងពីបទប្រមាថព្រះមហាក្សត្រទេគឺមានចែងតែបទ រាជឃាតកម្ម ធ្វើទារុណកម្ម ឬ​ បទហិង្សាលើព្រះមហាក្សត្រជាដើម។​

កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង មន្ត្រីរបស់លោក ប្តឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីថា ប្រមាថអង្គព្រះមហាក្សត្រ។ លោក លឺ ឡាយស្រេង តែងចេញមុខរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ជាញឹកញាប់។​

ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់ទទួលរងការរិះគន់ដែរពីការប្រមាថដល់អង្គព្រះមហាក្សត្រគឺ កាល​ពី​ឆ្នាំ​២០០៥ លោកបាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ បើ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហមុនី មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម៕

 

 

ប្រភព៖ vod

 

Facebook Comment

Related Articles