អតីតពិធីការនីជើងចាស់ដ៏ល្បីល្បាញរបស់ស្ថានីយ៍ទូរទស្សន៍ ទទក ទទួលមរណភាព
លោកស្រី រស់ សោភនីដែលត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ ជាពិធីការនីជើងចាស់មួយរូបដែលមានទឹកដមសម្លេងយ៉ាងពិរោះរណ្ដំ ក្នុងការអានព័ត៌មាន អន្តរជាតិ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា ទទក បានទទួលមរណភាពហើយកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់នៅក្នុងប្រទេសបារាំងដោយរោគាពាធ នេះបើយោងតាមបណ្តាញសង្គមរបស់ លោក Om Chetchannara។

យ៉ាងណាមិញខណៈពេលនេះសពរបស់លោកស្រី រស់ សោភនីកំពុងតែស្ថិតនៅក្នុងប្រទេសបារាំងនៅឡើងទេ បន្ទាប់ពីលោកស្រីបានទទួលការព្យាបាលអស់ពេលមួយរយៈនៅក្នុងប្រទេសបារាំង។


គួរបញ្ជាក់ថាលោកស្រី រស់ សោភនីបានចូលនិវត្តន៍ក្នុងការបម្រើការងារពីក្រសួងព័ត៌មាន អស់រយៈពេលជាង ២ ឆ្នាំ កន្លងផុតមកហើយ។ លោកស្រីត្រូវបានអ្នករួមអាជីពខាងវិស័យសារព័ត៌មាន ក៏ដូចជាមហាជនទូរទាំងប្រទេសទទួលស្គាល់អំពីស្នាដៃរបស់លោកស្រីក្នុងការ អត្ថាធិប្បាយព័ត៌មាន អន្តរជាតិ។



ដំណឹងនៃការទទួលមរណៈភាពរបស់លោកស្រីក៏ជារឿងមួយដ៏ក្រៀមក្រំផងដែរ ត្បិតអីការគាំទ្រពីសំណាក់មហាជនទៅលើលោកស្រី នៅតែមានទោះបីជារយៈពេលជាង ២ ឆ្នាំ មកនេះលោកស្រីបានសម្រាកចូលនិវត្តន៍ក៏ដោយ៕
ប្រភព៖ Om Chetchannara


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា