វីជេអាណូ បង្ហាញអារម្មណ៍ហ្ស៊ីន ទោះបីជាធ្វើបែបនេះជាមួយលោក អែនឌីច្រើនដងរួចមកហើយ
ទោះបីជាវីជេអាណូ និងតារាចម្រៀងប្រុស អែនឌីបានថតរូបជាមួយគ្នា ស្ទើររាប់ពាន់សន្លឹកក៏ដោយ តែអ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងគឺ វីជេអាណូ នៅតែមានអារម្មណ៍អៀនដដែល នេះបើយោងតាមការបង្ហាញនៅលើបណ្តាញសង្គមរបស់នាង។


វីជេអាណូ និងលោក អែនឌី កន្លងមកត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ហើយ តាមរយៈការថតរូបម៉ូតរបស់អ្នកទាំង២។ ក្នុងនោះដែរលោកអែនឌី ថែមទាំងត្រូវបានទស្សនិកជនជាច្រើនដាក់រហ័សនាមថាតារាប្រុសកំពូលសំណាងដែលលោកតែងតែមានឱកាសថតរូបជាមួយនឹងតារាស្រីស្អាតៗជាច្រើនផងដែរ។



នៅលើបណ្តាញសង្គម ហ្វេស ប៊ុក ផ្ទាល់ខ្លួន វីជេ អាណូ សរសេរថា៖ “គាត់សួខ្ញុំថា ហតុអីបានអៀនៗ ពេលថតជាមួយគាត់ពេលខ្ញុំលេងជាមួយ បង នាង នឹង រដ្ធា អត់អី ចំលេីយ គឺថា រាល់ថ្ងៃចេញចូល ជួបតែមន្សុសស្រី កូនក៍ស្រីអ្នកស្រលាញ់ក៍ ស្រី ស្រីទាំងអស់😕”។



គួរបញ្ជាក់ថាទោះបីជាមានវ័យទៅដល់ ៤០ ឆ្នាំក្តី ប៉ុន្តែវីជេអាណូនៅតែធ្វើឲ្យបុរសៗ ជាច្រើនធ្លាក់ចូលតៅក្នុងអន្លង់ស្នេហ៍របស់ខ្លួនដដែល។ រហូតមកទល់នឹងពេលនេះ សន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជនទៅលើរូបនាងនៅតែមានជាបន្តបន្ទាប់ ហើយកាលពីពេលថ្មីៗនេះផងដែរអតីតតារាសម្តែង និងជាពិធីការនីរូបនេះក៏បាន បង្ហាញមុខកូនៗរបស់ខ្លួនដែលមានសម្រស់ស្រស់ស្អាតមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ៕






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា