តួលេខគួរឲ្យបារម្ភសម្រាប់បងប្អូនបុរសៗ! ជម្ងឺមហារីកប្រភេទនេះមានអ្នកស្លាប់ច្រើនជាងមហារីកសុដន់ទៅទៀត!

1888 Views
February 5, 2018

នៅពេលបច្ចុប្បន្ននេះ ជម្ងឺមហារីកត្រូវបានចាត់ទុកថាជាប្រភេទជម្ងឺធ្ងន់ធ្ងររ៉ាំរ៉ៃដ៏កាចសាហាវ ដែលឆក់យកជីវិតមនុស្សជាច្រើននៅទូទាំងពិភពលោក នៅពេលដែលព្យាបាលមិនទាន់ពេលវេលា មិនថាតែនៅក្នុងប្រទេសក្រីក្រ ឬ ប្រទេសអភិវឌ្ឍន៍នោះទេ។ សម្រាប់បងប្អូនខ្មែរ គ្រាន់តែលឺជម្ងឺមហារីកភ្លាម គឺភ័យខ្លាចតក់ស្លុត មិនចង់ជួប មិនចង់ស្គាល់ឡើយ។

 

 

 

 

 

គ្មាននរណាម្នាក់ចង់កើតជម្ងឺនោះទេ កុំថាតែជម្ងឺធ្ងន់ដូចជាមហារីក ប៉ុន្ដែ តើនរណាអាចមើលឃើញពីអនាគតនោះ បើជម្ងឺសំងំនៅក្នុងខ្លួនប្រាណបែបនេះ។ និយាយពីជម្ងឺមហារីកសុដន់ លោកអ្នកប្រាកដជាធ្លាប់បានលឺហើយ វាជាជម្ងឺមហារីកមួយប្រភេទដ៏កាចសាហាវ កើតមានចំពោះនារីភេទ។ ជម្ងឺនេះបានធ្វើឲ្យអ្នកជម្ងឺបាត់បង់ជីវិតអស់ជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ នៅជុំវិញពិភពលោក។

 

 

 

 

 

 

 

 

 

នៅពេលដែលគ្រប់គ្នាគិតថាជម្ងឺមហារីកសុដន់នេះសាហាវជាងគេ ស្រាប់តែតួលេខថ្មីបានចេញមកថា ជម្ងឺមហារីកប្រូស្ដាត (prostate cancer) ដែលកើតមានតែលើបុរសៗ បានសម្លាប់អ្នកជម្ងឺច្រើនជាងមហារីកសុដន់ទៀត។ តួលេខបង្ហាញពីប្រទេសអង់គ្លេស អ្នកជម្ងឺមហារីកប្រូស្ដាតបានស្លាប់ចំនួន ១១៨១៩នាក់ ប្រៀបធៀបទៅនឹងអ្នកដែលស្លាប់ដោយសារមហារីកសុដន់មានចំនួន ១១៤៤២នាក់ តាមស្ថិតិឆ្នាំ២០១៥។

 

 

 

 

 

 

 

 

 

 

 

 

 

 

ជម្ងឺមហារីកប្រូស្ដាត ជាជម្ងឺដែលសឹងតែមិនបង្ហាញរោគសញ្ញាសោះ ដូច្នេះបុរសភាគច្រើនគ្មាននរណាម្នាក់ដឹងខ្លួននោះទេ។ វាអាចបង្ហាញសញ្ញាបន្ដិចបន្ដួចដូចជា បុរសៗនឹងឈឺបត់ជើងតូចញឹកញាប់ ហើយនិងមានអារម្មណ៍ពិបាកបត់ជើងតូច ជាដើម។ ដូចនេះ ប្រសិនបើលោកអ្នកមានអាការៈបែបនេះ សូមរុះរាន់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាបន្ទាន់៕

 

 

 

 

 

 

 

 

ប្រភព៖ Ladbible

Facebook Comment

Related Articles