កូរ៉េខាងត្បូងចោទប្រកាន់កូរ៉េខាងជើងប្រើ Hacker លួចបន្លំលួចប្រាក់ រាប់ពាន់លានវ៉ុន

1824 Views
February 6, 2018

កាលពីពាក់កណ្តាលខែធ្នូរកន្លងមកនេះទីភ្នាក់ងារសម្ងាត់ប្រទេសកូរ៉េខាងត្បូងបានអះអាងថា ពួកគេបានរកឃើញភស្តុតាងជាច្រើនដែលអាចបញ្ជាក់ថា ក្រុមលួចបន្លំ (Hacker) របស់ប្រទេសកូរ៉េខាងជើងបានវាយលុកទិន្នន័យ និងលួចប្រាក់រាប់លានវ៉ុនពីប្រទេសកូរ៉េខាងត្បូង។

 

 

 

 

 

 

តាមរយៈលោក Kim Byung-kee ដែលជាសមាជិកសភាកូរ៉េខាងត្បូងបាន និយាយថា៖ “ ក្នុងការលួចបន្លំយកប្រាក់រាប់លានវ៉ុន គឺ Hacker របស់កូរ៉េខាងជើង បានផ្ញើរអ៊ីម៉ែល និងបានផ្លាស់ប្តូរព័ត៌មានផ្សេងៗជាមួយនឹងអតិថិជន”។

 

 

 

 

 

 

នៅក្នុងរបាយការណ៍ដែលបង្ហាញដោយក្រុមភ្នាក់ងារសម្ងាត់ក៏បាននិយាយផងដែរថា ក្រុមលួចបន្លំរបស់ប្រទេសកូរ៉េខាងជើងនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ជាពិសេសគោលដៅរបស់ពួកគេកឹទៅលើអ្នកដែលប្រើប្រាស់ទ្រព្យសម្បត្តិអេឡិចត្រូនិច ឬហៅថា BitCoin ផ្ទាល់តែម្តង។

 

 

 

 

 

 

ជាមួយគ្នានេះដែរ បន្ទាប់ពីមានការចោទប្រកាន់ប្រទេសកូរ៉េខាងជើងលួច វាយលុក លើប្រព័ន្ធ ប្រាក់អេឡិចត្រូនិចរបស់ខ្លួន ប្រទេសកូរ៉េខាងត្បូងកំពុងតែ មានគម្រោងក្នុងការផ្អាកដំណើរការប្រាក់អេឡិចត្រូនិចជាបណ្តោះអាសន្នសិនផងដែរ ដែលការបិទគឺអាចនឹងធ្វើឡើងរហូតដល់រយៈពេលដំណាច់ឆ្នាំ ២០១៨។

 

 

 

 

 

 

បញ្ជាក់ថាការចោទប្រកាន់ទៅលើគ្នាទៅវិញទៅមករវាងប្រទេសបងប្អូនកូរ៉េទាំង ២​នៅតែបន្តមានដដែល ទោះបីជាស្ថានការណ៍គម្រាមបាញ់មីស៊ីលដាក់គ្នា ហាក់មានភាពស្ងប់ស្ងាត់មួយរយៈពេលធំ។ ហើយក្នុងនោះដែរក៏មានអ្នកជំនាញ បានឲ្យដឹងថាវាអាចនឹងបង្កកម្តៅសារជាថ្មីនៅក្នុងឧបទ្វីបកូរ៉េ សម្រាប់បញ្ហាទាំង អស់នេះ៕

 

 

 

 

 

Facebook Comment

Related Articles