នេះហើយមុខសញ្ញាដើរបោកតាមហាងលក់ទូរស័ព្ទបងប្អូន! ស៊ែរឲ្យគ្នាដឹងផង! មានទាំងរូបថតនិងលេខទូរស័ព្ទ!

1113 Views
February 6, 2018

 

នាពេលសព្វថ្ងៃនេះ ករណីឆបោកកើតមានជាងរៀងរាល់ថ្ងៃ មិនថាចំពោះតែការបោកដោយប្រយោលតាមប្រព័ន្ធអ៊ីនធើណែត តាមហ្វេសប៊ុក តាមទូរស័ព្ទ ឬ បោកដោយផ្ទាល់នោះទេ។ ប្រសិនបើលោកអ្នកធ្វេសប្រហែស ច្បាស់ជាត្រូវចាញ់បោកពួកឆបោកនេះ ខាតបង់ថវិកា សម្ភារៈ និង ពេលវេលា ជាមិនខាន។

 

 

 

 

 

 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានការកំណត់អត្តសញ្ញាណជនបោកប្រាស់ម្នាក់ដែលដើរបោកតាមហាងលក់ទូរស័ព្ទ។ យោងតាមគណនីហ្វេសប៊ុក លោក Pheng CZ និង ខមិន របស់បងប្អូនប្រជាពលរដ្ឋដែលជាអាជិវករលក់ទូរស័ព្ទបានឲ្យដឹងថា បុគ្គលឆបោកនេះតែងតែបន្លំធ្វើជាម្ចាស់ហាងធំៗ ដែលនៅជិតកន្លែងលក់ទូរស័ព្ទ ហើយធ្វើជាទិញឲ្យកូនឬប្អូន ដោយប្រាប់អ្នកលក់ថា ពេលនេះខ្លួនរវល់ ល្ងាចចាំឲ្យលុយ ជាដើម។ បន្ទាប់មក ជននេះឲ្យកូនចៅខ្លួនទៅយកទូរស័ព្ទ និង យកវិក័យបត្រ រួចប្រាប់ឲ្យអ្នកលក់ទៅយកលុយពីផ្ទះម្ចាស់ហាងដែលខ្លួនបន្លំឈ្មោះនោះ។ ស្រាប់តែការពិត ម្ចាស់ហាងដែលជនបោកប្រាស់នេះយកឈ្មោះមកប្រើ មិនបានដឹងអ្វីទាល់តែសោះ។

 

 

 

 

 

 

 

 

អាជីវករមិនតិចគ្នាទេ ដែលបានចាញ់បោកជនបោកប្រាស់នេះ។ សូម្បីតែ លោក Pheng CZ ដែលជាអ្នកផុសផ្សព្វផ្សាយក៏ស្ទើរតែចាញ់បោកផងដែរ។ ចំណែកឯលេខទូរស័ព្ទរបស់ជនឆបោកនេះគឺ លេខ 0962228327 ។ ដូច្នេះសូមបងប្អូនកត់ចំណាំលេខនេះទុក និង ចំណាំមុខរបស់ជនដៃឆើតនេះ ព្រមទាំងប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ។ ចុងក្រោយ សូមកុំភ្លេចចែករំលែកព័ត៌មានឲ្យគ្នាបានដឹងផង ដើម្បីកុំឲ្យក្លាយជាជនរងគ្រោះចាញ់បោកគេ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles