ឈ្លោះគ្នាជាមួយសង្សារ ខឹងចិត្តលោតចុះពីលើឡាន ចុងក្រោយជួបរឿង នឹកស្មានមិនដល់ (មានវីដេអូ)
នេះជាហេតុការណ៍មួយដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងនៅក្នុងកោះតៃវ៉ាន់ ខណៈពេលដែលសង្សារមួយគូរមានជម្លោះជាមួយគ្នាស្រាប់តែភាគីខាងស្រី បាន លោត ចុះពីលើឡានកំពុងបើកដែលមានល្បឿន ៩០ គីឡូម៉ែតនៅក្នុងមួយម៉ោង។


វីឌីអូនៃសកម្មភាពលោតចេញពីឡានរបស់គូរស្នេហ៍វ័យក្មេងមួយគូរនេះត្រូវបានថតជាប់ទាំងស្រុងពីរថយន្តដែលបានធ្វើដំណើរពីក្រោយ ស្របពេលដែលក្នុងវីឌីអូ បង្ហាញថាភាគីខាងស្រីបានសម្រេចចិត្តលោតទាំងក្នុងខ្លួនកំពុងតែមានកំហឹង ស្របពេលដែលឡានកំពុងតែបោះពួយយ៉ាងលឿន។



ក៏ប៉ុន្តែជាសំណាងល្អបន្ទាប់ពីលោតចេញពីឡានទាំងកំពុងបើកបរយ៉ាងលឿន រួចមក គឺស្រ្តីចិត្តខ្លាំងម្នាក់នោះមិនបានទទួលរងរបួសធ្ងន់អ្វីឡើយ ពោលគឺនាង បានងើបដើរធម្មតាដូចគ្មានរឿងអ្វីកើតឡើងទាំងអស់។


យ៉ាងណាមិញម្ចាស់វីឌីអូបាននិយាយថា ប្រសិនបើជាមនុស្សស្រីចិត្តខ្លាំងនេះ ហ៊ានលោតមកខាងផ្លូវជាតិ ប្រហែលជាពេលនេះនាងមិនមានជីវិតនៅឈ្លោះគ្នា ជាមួយនឹងសង្សារបន្តទៀតឡើយ។


តាមការបញ្ជាក់ពីម្ចាស់ឃ្លីបបានឲ្យដឹងថាបន្ទាប់ពីមានហេតុការណ៍លោតចេញពីក្នុងឡានកំពុងតែមានល្បឿនលឿននោះរួចមក គឺខាងភាគីបុរសជាកូរស្នេហ៍បានចុះ មកមើលខាងភាគីស្រ្តីផងដែរ ដែលពួកគេទាំង ២ នាក់មានអាយុប្រហែលជា២០ ឆ្នាំ ដែលជាវ័យកំពុងតែមានកំហឹងខ្លាំង ទើបនារីជាសង្សារដាច់ចិត្តលោត ដោយមិនគិតពីគ្រោះថ្នាក់បែបនេះ៕





ប្រភព៖ mirror
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា