មួយទៀតហើយ ទូរស័ព្ទកំពុងសាកថ្មផ្ទុះបណ្តាលឲ្យក្មេងប្រុសម្នាក់ ក្លាយជាមនុស្សពិការភ្នែកម្ខាង (មានវីឌីអូ)
ក្មេងប្រុសម្នាក់បានក្លាយទៅជាមនុស្សពិការត្រឹមតែមួយប៉ប្រិចភ្នែក បន្ទាប់ពីជួប នូវហេតុការណ៍អាក្រក់ដែលបណ្តាលមកពីទូរស័ព្ទមួយគ្រឿងផ្ទុះឡើងពេលកំពុងសាកថ្ម ខណៈដែលក្មេងប្រុសវ័យ ១២ ឆ្នាំ រូបនេះកំពុងតែចុចលេង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើគឺបានកើតឡើងទៅលើក្មេងប្រុសមានឈ្មោះ Meng Jisu អាយុ ១២ ឆ្នាំ ដែលកំពុងតែរស់នៅក្នុងតំបន់ភាគខាងត្បូងខេត្ត Guangxi ប្រទេសចិន ដែលបានរងរបួសដាច់ម្រាមដៃខ្ទេច និងពិការភ្នែកម្ខាងផងដែរ។


តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិនក៏បានបង្ហាញផងដែរថា បន្ទាប់ពីកើតមាននូវហេតុការណ៍ផ្ទុះភ្លាម ក្រុមគ្រួសាររបស់កុមា រូបនេះបាន បញ្ជូនរូបគេតៅកាន់មន្ទីពេទ្យភ្លាមៗ។ ដោយក្នុងនោះគ្រូពេទ្យនៅក្នុង ប្រទេស ចិនបានចំណាយពេលអស់ចំនួន ៥ ម៉ោងដើម្បីធ្វើការវះកាត់ជួយសង្គ្រោះកុមារ កំសត់នេះ។


តាមរយៈរបាយការណ៍របស់ប៉ូលីសនៅក្នុងប្រទេសចិនដែលត្រូវបានបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសចិនបង្ហាញព្រោងព្រាតគឺ ទូរស័ព្ទដែលជួយបញ្ហាផ្ទុះគឺមាន ម៉ូដែល Hua Tang VT-V59 ដែលវាជាផលិតផលទូរស័ព្ទផលិតឡើង នៅក្នុង ប្រទេសចិនផ្ទាល់តែម្តង។


គួរបញ្ចាក់ថាចំពោះមូលហេតុនៃការផ្ទុះគឺមិនត្រូវបានបង្ហាញនោះទេស្របពេលដែល កុមារ Jisu បានបាត់បង់ម្រាមដៃខាងស្តាំស្ទើរទាំងស្រុង ហើយប្រស្រីភ្នែកផ្នែក ខាងស្តាំរបស់កុមាររូបនេះបានទទួលរងការបំផ្លាញផងដែរ ជាហេតុធ្វើឲ្យរូបគេ ក្លាយជាមនុស្សពិការភ្នែកម្ខាង៕











ប្រភព៖ Daily Mail
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា