វីល្លាមរិះគន់ បន្ទាប់ពីការស៊ីណូចាស់លើបូកគោត្រូវបានក្រុមហ៊ុនឯកជនកែច្នៃ

តារាបណ្តាញសង្គម ហ្វេស ប៊ុក លោក វិល្លាមដែលកំពុងតែមានបញ្ហាប្តឹងផ្តល់ ជាមួយនឹងតារាសង្គម ហ្វេស ប៊ុកដូចគ្នា ធី សុវណ្ណថាបានសម្តែងការរិះគន់របស់ ខ្លួន បន្ទាប់ពីការស៊ីណូចាស់នៅលើភ្នំបូកគោ ត្រូវបានក្រុមហ៊ុនឯកជនកែច្នៃ។
ការរិះគន់របស់លោក វិល្លាមបានសរសេរនៅលើបណ្តាញសង្គមយ៉ាងចូច្នេះ៖ “ កាស៊ីណូចាស់លេីភ្នំបូកគោជាទ្រព្យសម្បត្តិរដ្ឋ
ហេតុអ្វីបានបណ្ដោយអោយលោក សុខគង់ យក
កែឆ្នៃរបស់បូរាណទៅជាសណ្ឋាគាបែបហ្នឹង 😡😡
ម៉េចបានចេញតែយកសម្បត្តិរដ្ឋដែលជាសម្បត្តិពលរដ្ឋទាំងអស់ទៅអោយមនុស្សតែមួយក្រុមគេពូតយកចំណេញ ?
សួរគាត់ទៅមេីល ស៊ីអង្គរវត្តរាប់ឆ្នាំមកហេីយមកអស់ចិត្ត មកស៊ីបូកគោអោយខ្ទេចទៀត ស៊ីម្លឹងមិនខ្លាចបែកពោះទេឬ”។
គួរបញ្ជាក់ថាការស៊ីណូចាស់នៅលើភ្នំបូកគោត្រូវបានក្រុមហ៊ុនឯកជនធ្វើការកែច្នៃ ឡើងវិញដោយក្នុងនោះក៏មានមតិប្រតិកម្មពីប្រជាជនដែលពួកគេចង់រក្សាការស៊ីណូចាស់ ស្របពេលដែលមានមតិផ្ទុយបានលើកឡើងថាវាជាការកែលម្អរឲ្យមាន សោភ័ណ្ឌភាពឡើងវិញ៕
ប្រភព៖ William Guang