អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក, សូមវីរ​កងទ័ពនៅតាមព្រំដែន បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព

645 Views
February 7, 2018

(ភ្នំពេញ)៖ ក្រសួងធនធានទឹក​ និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក។

បើតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។

ជាមួយនឹងស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles