ក្រុមហ៊ុន Tronc លក់សារព័ត៌មាន Los Angeles Times ក្នុងតម្លៃ៥០០លានដុល្លារឱ្យមហាសេដ្ឋីមួយរូប
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក Tronc នៅថ្ងៃពុធបានឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាលក់សារព័ត៌មាន Los Angeles Times, The San Diego Union-Tribune និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធក្រុមហ៊ុន California News Group ក្នុងតម្លៃ៥០០លានដុល្លារអាមេរិក ទៅឱ្យមហាសេដ្ឋីជីវសាស្ត្ររបស់អាមេរិក លោកវេជ្ជបណ្ឌិត Patrick Soon-Shiong។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Tronc ក៏បានប្រកាសដែរថា លោក Ross Levinsohn នៅតែកាន់តំណែងជា CEO របស់សារព័ត៌មាន Los Angeles Time ដដែលបន្ទាប់ពីលោកបានយល់ព្រមសម្រាកដោយគ្មានប្រាក់ខែកាលពីខែមុន ក្រោយត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ នៅពេលលោកបំពេញការងារឱ្យក្រុមហ៊ុនមួយនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Tronc និងលោក Patrick Soon-Shiong ជា CEO ក្រុមហ៊ុន Nant Health មានតម្លៃ ៥០០លានដុល្លារ បូករួមទាំង៩០លានដុល្លារ សម្រាប់ការទទួលខុសត្រូវបា្រក់សោធននិវត្តន៍៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា