គ្រាន់តែ ធី សុវណ្ណថាជាប់ការជ្រើសរើសជាបេក្ខនារីតំណាងកម្ពុជា ផ្អើលលើសារព័ត៌មានវៀតណាម

968 Views
February 8, 2018

តារាហ្វេស ប៊ុក និងជាសកម្មជននយោបាយម្នាក់នៅក្នុងប្រទេសកម្ពុជា កញ្ញា ធី សុវណ្ណថាត្រូវបានសារព័ត៌មានជាច្រើននៅក្នុងប្រទេសវៀតណាមចុះផ្សាយនៅក្នុងប្រទេសរបស់ខ្លួនបន្ទាប់ពីស្រីស្រស់ដែលតែងតែមានបណ្តឹងត្រូវបានជ្រើសរើសជា បេក្ខនារីតំណាងប្រទេសកម្ពុជាក្នុងការប្រចែងក្នុងកម្មវិធី “ Queen of the spa korea 2018” ។

 

 

 

 

 

 

តាមរយៈការបញ្ចាក់នៅលើបណ្តាញសង្គម ហ្វេស ប៊ុក ផេកផ្ទាល់ខ្លួន​ធី សុវណ្ណថា បញ្ជាក់ថាការប្រលងប្រជែងគឺនឹងធ្វើឡើងនៅក្នុងទីក្រុង សេអ៊ូលប្រទេស កូរ៉េខាងត្បូងនាខែមេសាខាងមុខនេះ។ ដោយក្នុងនោះធី សុវណ្ណថាបានសរសេរ៖ “ នាងខ្ញុំ “ជាប់ក្នុងការជ្រេីសរេីស” ជាផ្លូវការ
ជាបេក្ខនារីតំណាងពីប្រទេសកម្ពុជា ចូលរួមប្រកួត
កម្មវិធី Queen of the Spa Korean 2018
នាងខ្ញុំនឹងត្រូវទៅប្រកួតបន្ត នៅទីក្រុងសេអូល
ប្រទេសកូរ៉េខាងត្បូង ខែមេសា ២០១៨នេះ… 😍”។

 

 

 

 

 

 

 

 

ក្នុងនេះដដែល ធី សុវណ្ណថាខ្លួនេងក៏ដូចជាបង្ហាញភាពភ្ញាក់ផ្អើលផងដែរ នៅពេលដែលឃើញសារព័ត៌មានជាច្រើនរបស់វៀតណាមចុះផ្សាយពីរូបខ្លួនឯង ខណៈពេលកន្លងមកកញ្ញាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងចំនួនជនបរទេសនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ជាពិសេសជនអន្តោរ៍ប្រវេសន៍ វៀតណាមផ្ទាល់តែម្តង។

 

 

 

 

 

 

 

 

គួរបញ្ជាក់ថា ថ្មីៗនេះកញ្ញា ធី សុវណ្ណថាបានជយបរឿងប្តឹងផ្តល់ជាមួយនឹងតារា ហ្វេសប៊ុកដូចគ្នាលោក វិល្លាម ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់តាមរយៈ ការបញ្ចេញទស្សនៈនានាកន្លងមករបស់គាត់។ ហើយរឿងរ៉ាវប្តឹងផ្តល់របស់អ្នកទាំង ២ កំពុងតែក្លាយជាការតាមដានរបស់ទស្សនិកជនផងដែរ ដោយសរាតែ កន្លងមកធ្លាប់តែកញ្ញា ធី សុវណ្ណថាជាអ្នកប្តឹងគេ ក៏ប៉ុន្តែម្តងនេះកញ្ញា ត្រូវបាន លោក វិល្លាម ប្តឹងវិញម្តង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ ហ្វេស ប៊ុក ធី សុវណ្ណថា

Facebook Comment

Related Articles