កូនស្រីសំណព្វចិត្ត លួចផ្ទេរប្រាក់ឪពុក ៤៨ម៉ឺនដុល្លារ ទៅសប្បាយហ៊ឺហាជាមួយសង្សារនៅបរទេស

1074 Views
February 8, 2018

សម្រាប់ឪពុកម្នាក់ អ្វីដែលសំខាន់គឺគ្មានអ្វីក្រៅពីចង់បានសេចក្តីសុខរបស់កូនឡើយ ការប្រគល់អ្វី​ដែលល្អ និង ចំណេះដឹងដល់កូន គឺជាសេចក្តីប្រាថ្នារបស់ឪពុកម្តាយ ប៉ុន្តែប្រសិនបើ​កូនប្រព្រឹត្តអំពើ មិនគួរគប្បីចំពោះឪពុកម្តាយវិញ ពិតប្រាកដណាស់ថា តើពួកគាត់បាត់បង់កិត្តិយស ឬ ធ្វើបាបផ្លូវចិត្តយ៉ាងណា ។

 

 

 

 

មានរឿងជាក់ស្តែងមួយ ឪពុកមួយរូបសែនក្អួតឈាម ដោយសារកូនស្រីសំណព្វចិត្តបានលួចលុយ​ចំនួន ១៥ លានយាន់ (ប្រាក់ចិន) ប្រមាណ ៤៨០.០០០ ដុល្លារ ទៅដើរលេងបរទេស ដោយយកលេសថា ទៅរៀន ប៉ុន្តែមិនអ៊ីចឹងឯណា បែរជាទៅនៅជាមួយសង្សារយ៉ាងហ៊ឺហាទៅវិញ ហើយលែងទាក់ទងបាន រហូតចេញមកគំរាមតាមសង្គមមេឌា បើសិនមិនត្រឡប់មកវិញ ។

គេហទំព័រ និកសាក ផ្សាយថា ពិភពអនឡាញបានភ្ញាក់ផ្អើលថា បុរសជាឪពុក អាយុ ៥៥ ឆ្នាំ បាន​សម្រេច​ចិត្តបើកចំហ និង មានក្តីសង្ឃឹមជាចុងក្រោយ នៅក្នុងការតាមរកកូនស្រី ដែលរត់គេចទៅ នៅកាណាដា ព្រមជាមួយនឹងការលួចយកប្រាក់ចំនួន ៣ លានយាន់របស់គាត់ទៅជាមួយ ។

 

 

 

 

ឪពុកបានបង្ហោះខ្លឹមសារថា «ពុករង់ចាំកូនស្រីត្រឡប់មកវិញ ហើយបានយករូបភាពកូនស្រីរបស់គាត់ដាក់ Profile ។ គាត់ចាប់ផ្តើមសម្តែងការខកចិត្តជាមួយកូនស្រីរបស់គាត់ ដោយបានបញ្ជាក់ថាទាំងពីរនាក់ចាប់ផ្តើមមានបញ្ហា ចាប់តាំងពីគាត់បានលែងលះជាមួយប្រពន្ធរបស់គាត់ ពេលនោះកូនស្រីរបស់គាត់មានអាយុត្រឹម 7 ឆ្នាំប៉ុណ្ណោះ ។ ដោយយល់ឃើញកំហុស ដែលធ្វើឲ្យគ្រួសារបាក់បែក ទើបគាត់ចង់ផ្តល់អ្វីគ្រប់យ៉ាងដល់នាង សូម្បីតែនៅពេលសុំគាត់ទៅសិក្សានៅប្រទេសកាណាដា គាត់ក៏បានយល់ព្រមភ្លាមៗ ព្រមទាំងត្រៀមប្រាក់ចំនួន 3 លានយាន់​ ដើម្បីបង់ថ្លៃសិក្សា និង ការចំណាយផ្សេងៗនៅបរទេស» ។

ក្នុងពេលដែលគាត់កំពុងផ្តោតចិត្តស្រឡាញ់ទៅលើកូនស្រី ត្រឹមតែមួយសប្តាហ៍ ក្រោយពីកូនស្រី​ របស់​គាត់ទៅនៅកាណាដា គាត់សឹងតែធ្លាក់ថ្លើមដល់ដី នៅពេលដឹងថា កូនស្រីបណ្តូលចិត្ត បានលួចផ្ទេរ​ប្រាក់​ពីគណនីរបស់គាត់ ទៅគណនីរបស់ខ្លួននៅក្នុងកាណាដាអស់រលីងទៅវិញ!!!

 

 

 

ពេលនោះគាត់បានភ្ជាប់ទៅកូនស្រី ដើម្បីនិយាយឲ្យដឹងរឿង មុននឹងបានដឹងថា កូនស្រីរបស់គាត់ បានយកប្រាក់ទៅចាយវាយ ដើរសប្បាយហ៊ឺហា ដេកសុទ្ធតែសណ្ឋាគារផ្កាយ ៥ សម្ភារប្រើសុទ្ធតែថ្លៃៗ រហូតប្រើពេលរស់នៅជាមួយសង្សារ ដោយគ្មានចូលរៀនអ្វីឡើយ ។ រឿងនេះបានធ្វើឲ្យឪពុកខឹងសម្បារ ជាខ្លាំង ទើបបញ្ជូនសំបុត្រទៅកូនស្រីថា «បើសិនកូនមិនស្តាប់ឪពុក ពុកនឹងសែររឿងគ្រប់យ៉ាងនេះ ទៅពេញទូទាំងអនឡាញ ពេលកូននឹងគ្មានអ្នកណារករកឡើយ» ។

កូនស្រីបានទទួលខ្លឹមសារបែបនេះ ក៏បិទរាល់ការទាក់ទងជាមួយឪពុក ។ ឪពុកគ្មានផ្លូវជ្រើសរើស ក្រៅពីសុំឲ្យមិត្តភក្តិនាំពាក្យពេចន៍ទៅប្រាប់នាង ដោយសង្ឃឹមថា ថ្ងៃណាមួយ​នឹងបានជួបមុខនាង ។

 

 

 

«ពុកគ្មានអ្វីខកចិត្តទេ ប្រសិនបើកូនឆ្លើយតបពីការយកប្រាក់ដ៏ច្រើនសន្ធឹកបែបនេះ វាគ្មានសុវត្ថិភាពឡើយ ក្រៅពីនេះនាងគួរស្មោះត្រង់ជាមួយអ្នក ដែលបាននាំនាងទៅសិក្សា  នៅប្រទេសគេ កូនគួរអរគុណគេ…» ។
 

 

 

 

ក្រោយមក ឪពុកបានភ្ជាប់ទៅស្ថានកុងស៊ុល នៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និង តាមរកកូនគ្រប់មធ្យោបាយ ពិសេសភ្ជាប់ទំនាក់ទំនងទៅសង្សាររបស់នាង ហើយត្រូវគិតថា សង្សារកូននៅស្រឡាញ់ និង រស់នៅជាមួយកូនតទៅទៀតឬអត់ ប្រសិនបើគេដឹងថា កូនបាន​ប្រព្រឹត្តជាមួយឪពុករបស់ខ្លួនបែបនេះ !! ឪពុកបានជួបឪពុកម្តាយរបស់គេហើយ តែមិនទម្លាយ​រឿងរ៉ាវអាក្រក់ទាំងនេះប្រាប់គេឡើយ ព្រោះឪពុកនៅសង្ឃឹមថា កូននៅគិតឪពុក ។

អ្វីដែលបង្ហោះឡើងនៅលើពិភពអនឡាញ ធ្វើឲ្យមានការវិភាគសព្វបែបយ៉ាង​ ទៅលើទង្វើរបស់កូនស្រី​អកត្តញ្ញូ និង ចិត្តធម៌របស់ឪពុក ទោះកូនធ្វើមិនគប្បីហួសហេតុយ៉ាងណាក៏ដោយ…៕

Facebook Comment

Related Articles