សង្គមស្លុតចិត្ត !! ក្មេងស្រីអាយុ ១១ ឆ្នាំ មានគភ៌ ពេលដឹងឪពុកកូនក្នុងផ្ទៃ ភ្ញាក់សឹងដាច់ផ្ងារ

ថ្ងៃទី ៦ កុម្ភៈ ២០១៨ វេបសាយមេត្រូរាយការណ៍ថា ប៉ូលិសអេស្ប៉ាញ បានចុះទៅជួបត្រួតពិនិត្យ កុមារីជាជនភៀសខ្លួន ជនជាតិបូលីវី អាយុ ១១ ឆ្នាំ បានប្រសូតទារកម្នាក់នៅមន្ទីរពេទ្យ โรงพยาบาล Virgen de la Arrixaca ក្នុងទីក្រុងមូសៀ ក្រោយពីត្រូវនាំខ្លួនមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលអាការឈឺពោះ ។
បន្ទាប់មក ក្រោយពីប្រសូតកូនមក កុមារីម្តាយវ័យខ្ចី ត្រូវអាជ្ញាធរនាំមកកាន់ផ្ទះ ដើម្បីជួបឪពុកទារកនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើលសឹងដាច់ផ្ងារ គឺនៅពេលឃើញឪពុករបស់ទារក ជាក្មេងប្រុសអាយុ ១៤ ឆ្នាំ និងត្រូវជាបងបង្កើតរបស់កុមារីប្រសូតកូន ។
ទោះយ៉ាងណា ពួកគេមិនត្រូវបានចោទប្រកាន់អ្វីឡើយ ដោយសារអាយុរបស់ពួកគេនៅតិច ស្របពេលដែលឪពុកម្តាយទាំងសងខាង អះអាងថាមិនបានដឹងរឿងអ្វីទាំងអស់ សូម្បីកូនមានផ្ទៃពោះក៏អត់ចាប់អារម្មណ៍ដែរ តែបាននាំកូនមកកាន់មន្ទីរពេទ្យ ដោយស្មានថាកូនឈឺពោះ មានបញ្ហាពោះវៀនប៉ុណ្ណោះ ។
អាជ្ញាធរបានពិនិត្យមើល DNA ដើម្បីបញ្ជាក់ថា ឪពុករបស់ទារកគឺក្មេងប្រុសអាយុ ១៤ ឆ្នាំ តាមការអះអាងរបស់គ្រួសារ តើពិតឬមិនពិត ។ លោក ម៉ានូអេល វីលឡេហ្គាស ប្រធានផ្នែកសុខាភិបាលកម្រិតតំបន់ បាននិយាយថា ពួកគេត្រូវរង់ចាំលទ្ធផល DNA សិន ដោយរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ។
ទោះយ៉ាងណា នៅពេលដឹងរឿងគ្រប់យ៉ាង អាជ្ញាធរកំពុងគិតថា នឹងត្រូវជួយទំនុកបម្រុងគ្រួសារនេះ យ៉ាងដូចម្តេច !!