ជឿអត់? មានត្រឹមតែ១ដុល្លា ក៏អាចទិញផ្ទះបានដែរ! តែមានលក្ខខណ្ឌ…
ការមានជម្រកផ្ទះសម្បែងផ្ទាល់ខ្លួនដ៏សមរម្យមួយ គឺជាបំណងប្រាថ្នាចំបងរបស់មនុស្សម្នាក់ៗ។ ដូច្នេះហើយទើប យើងគ្រប់គ្នាខិតខំប្រឹងប្រែងធ្វើការ រកស៊ី សន្សំទុកដាក់ ទំរាំតែទិញបានផ្ទះផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតដោយសារកត្តាជីវភាពនិងប្រាក់ចំណូលទាប មិនអាចមានលទ្ធភាពទិញបានឡើយ។

ជាក់ស្ដែង យើងដឹងហើយថា ផ្ទះមានតម្លៃថ្លៃ ទោះបីជាទីតាំងឆ្ងាយឬដាច់ស្រយាល និង ទំហំតូចយ៉ាងណា ក៏មានតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លាដែរ។ ប៉ុន្ដែ កាលពីថ្មីៗនេះ មានព័ត៌មានស្ទើរមិនគួរឲ្យជឿបានផ្សាយចេញថា មានការដាក់លក់ផ្ទះជាច្រើនដែលមានតម្លៃត្រឹមតែជាង១ដុល្លាប៉ុណ្ណោះ។ ផ្ទះដែលគេបោះបង់ចោលមានចំនួន២០០ផ្ទះ មានទីតាំងនៅប្រទេសអ៊ីតាលី នៅក្រុង Ollolai នៅលើកោះ Sardinia ។










មូលហេតុដែលគេដាក់លក់ផ្ទះក្នុងតម្លៃមហាថោកគួរឲ្យហួសចិត្តនេះ បណ្ដាលមកពីចំនួនប្រជាជននៅក្នុងក្រុងនេះកាន់តែតិចទៅៗ ពេលនេះមានប្រជាជនជាង១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះ លក្ខខណ្ឌគឺតម្រូវឲ្យអ្នកទិញផ្ទះ ត្រូវតែរើទៅនៅទីនោះ ក្លាយជាប្រជាជន ទើបមានសិទ្ធិដេញថ្លៃយកផ្ទះ១ដុល្លានេះបាន។ ប្រាកដណាស់ នេះគឺជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដើម្បីទាក់ទាញប្រជាជនឲ្យទៅរស់នៅទីក្រុងដ៏ស្ងប់ស្ងាត់នេះ ហើយល្បីថាជនជាតិអាមេរិកកំពុងតែដេញថ្លៃយកភ្លូកទឹកភ្លូកដី៕






ប្រភព៖ CNN
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា