តួឯកស្រីរឿង “ធ្មប់” ត្រូវបានមហាជនដាក់រហ័សនាម យ៉ាងភ្ញាក់ផ្អើល(មានវីឌីអូ)
រឿង “ធ្មប់” កំពុងតែត្រូវបានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនានានៅក្នុង រាជធានីភ្នំពេញ ដោយក្នុងនោះមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន គ្រប់វ័យ គ្រប់ស្រទាប់ ថារឿងនេះពិតជាល្អមើល រួមជាមួយនឹងបច្ចេកទេសផលិត ដ៏ប្រសើរផងដែរ។



យ៉ាងណាមិញនៅក្នុងរឿងនេះត្រូវបានចូលរួមសម្តែងពីសំណាក់តារាសម្តែងស្រី និងជាពិធីការនីដ៏មានប្រជាប្រិយ ហ៊ិន ច័ន្ទនីរ័ត្ន ដែលត្រូវបានមហាជន និងទស្សនិកជន ដែលគាំទ្ររូបនាងដាក់រហ័សនាមថាជាកំពូលស្រីស្អាតពីធម្មជាតិ ទោះបីជាមិនមានការតុបតែងដោយសម្ភារៈសម្អាងក៏ដោយ។


ភាគច្រើនតួឯកស្រីគ្រប់រឿងដែលខ្លួនបានសម្តែងរូបនេះតែងតែបង្ហាញរូបភាពរបស់ខ្លួនដោយមិនមានការតុបតែងឡើយ ជាពិសេសអ្វីដែលកាន់តែធ្វើឲ្យបុរសៗ ជាច្រើនលង់ចិត្តនោះ ដោយសារតែសម្រស់កញ្ញា នីរ័ត្នមានភាពស្រស់ស្អាតជាង តារាមួយចំនួនដែលខិតខំកែច្នៃថែមទៀតផង។



គួរបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្នគឺជាអតីត បេក្ខនារីជ័យលាភី ក្នុងការប្រលង ជ្រើសរើស Freshie Boy&Girl នាពេលកន្លងមក។ ហើយដោយសារតែសមត្ថភាព បូករួមទាំងមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ បានធ្វើឲ្យតារាសម្តែងស្រី រូបនេះទទួលបានប្រជាប្រិតពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស។ ដោយកញ្ញា តែងតែសម្តែងជាតួឯកស្រីស្ទើរគ្រប់រឿងប្រចាំផលិតកម្មផ្សេងៗដែលអញ្ជើញ នីរ័ត្នចូលរួម៕












ប្រភព៖ Instargram hin_channiroth
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា