ជំទាវ ស្រីតូច ចំណាន ស្រឡាញ់ស្បែកជើងប៊្រេននេះគ្រប់ពណ៌ បើមើលតម្លៃក្នុង១គូៗវិញ មិនបាច់និយាយទេ!
ទោះបីជាច្រើនឆ្នាំកន្លងផុតទៅក៏ដោយ ទស្សនិកជនក៏នៅតែចងចាំមិនភ្លេចពី លោកជំទាវស្រីតូច ចំណាន ដែលធ្លាប់ជាតារាសិល្បៈមួយដួងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។ សព្វថ្ងៃនេះ លោកជំទាវ បានលាពីពិភពសិល្បៈ ហើយរៀបមង្គលការយ៉ាងមានសុភមង្គលជាមួយស្វាមី អ្នកឧកញ៉ា គិត ម៉េង ប៉ុន្ដែ ទស្សនិកជននៅតែគាំទ្រ និង ចង់ដឹងចង់ឃើញពីជីវិតឯកជនដ៏ថ្កុំថ្កើនរបស់ លោកជំទាវ ស្រីតូច ចំណាន។



លោកជំទាវមិនត្រឹមតែមានសម្រស់ស្រស់ស្អាតពីធម្មជាតិដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់នោះទេ សូម្បីតែការស្លៀកពាក់របស់លោកជំទាវ ក៏មានលក្ខណៈសមសួន ថ្លៃថ្នូរ ធ្វើឲ្យនារីៗមិនតិចនាក់កោតស្ញប់ស្ញែង។ មិនត្រឹមតែម៉ូដសំលៀកបំពាក់ថ្លៃថ្នូរនោះទេ សូម្បីតែស្បែកជើងក៏លោកជំទាវ លេងម៉ូដពណ៌ទៅតាមឈុតនីមួយៗផងដែរ មើលទៅកាន់តែស្រស់ស្អាតមួយកម្រិតទៀត។




ជាក់ស្ដែង យោងតាមរូបភាពបែកធ្លាយចុងក្រោយនេះ គេសង្កេតឃើញថា លោកជំទាវ ហាក់ដូចជាចាប់ចិត្តនឹងស្បែកជើងប៊្រេនល្បីមួយខ្លាំងមែនទែន រហូតដល់មានគ្រប់ពណ៌តែម្ដង ទោះបីជាម៉ូតដូចៗគ្នាក៏ដោយ។



ការពិត ប៊្រេនសំណព្វចិត្តរបស់លោកជំទាវ ស្រីតូច ចំណាន មានឈ្មោះថា Aruna Seth ដែលជាប៊្រេនប្រណីតស្រស់ស្អាតមួយ។ តាមវេបសាយផ្លូវការរបស់ប៊្រេននេះ ស្បែកជើងកែងមួយគូៗ មានតម្លៃ ៦៦០ផោន ដែលគិតជាដុល្លាគឺខ្ទង់ជាង ៩០០ដុល្លា ឯណោះ។ ដូច្នេះ បើគិតតាមចំនួនស្បែកជើងដែលលោកជំទាវមានគ្រប់ពណ៌បែបនេះ តម្លៃសរុបច្បាស់ជាខ្ទង់ម៉ឺនដុល្លាកប់ពពកហើយ៕


ប្រភព៖ arunaseth
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា