អគ្គនាយករដ្ឋាករទឹក៖ កម្មករ-កម្មការិនី និងសិស្សនិស្សិតកន្លះលាននាក់ ស្មើនឹង១០០% ទទួលបានការតបណ្តាញទឹកស្អាតប្រើប្រាស់ ក្នុងតម្លៃថោក៨០០រៀលក្នុង១ម៉ែត្រគូប
(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ការតភ្ជាប់បណ្តាញទឹកជូនកម្មករ កម្មការិនី សិស្សនិស្សិតតាមផ្ទះជួលជិត៦ពាន់ ស្មើនឹង៥០ម៉ឺននាក់ សម្រេចបាន១០០ភាគរយ ដែលប្រើប្រាស់ទឹកថ្លៃត្រឹម៨០០រៀល ក្នុង១ម៉ែត្រគូប។

ការចុះតបណ្តាញទឹកតម្លៃថោកជូនកម្មករ កម្មការិនី និងសិស្សនិស្សិតនេះ ធ្វើឡើងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងសិស្សនិស្សិត។

បើតាមលោក ស៊ឹម ស៊ីថា សម្រាប់ការផ្លាស់ប្ដូរ តម្លៃប្រើប្រាស់ទឹកជូនកម្មករ-កម្មការិនី និងសិស្ស-និស្សិតនៅតាមផ្ទះជួលនេះដែរ សម្រាប់ឆ្នាំ២០១៦ ក្នុងការលក់ជូនម្ចាស់ផ្ទះជួលក្នុងតម្លៃ ១,០៣០រៀលក្នុងមួយម៉ែត្រគូប ហើយត្រូវលក់បន្តជួនកម្មករ-កម្មការិនី និងសិស្ស-និស្សិតក្នុងតម្លៃ ១,២០០រៀលក្នុងម៉ែត្រគូប និងសម្រាប់ឆ្នាំ២០១៧ រដ្ឋាករទឹកលក់ជូនម្ចាស់ផ្ទះជួលតម្លៃ៧០០រៀលក្នុងមួយម៉ែត្រគូប និងលក់បន្តតម្លៃ៨០០រៀលក្នុងមួយម៉ែត្រគូប។

លោកបានបញ្ជាក់ថា «ត្រឹមដំណាច់ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចសន្យាផ្លាស់ប្ដូរតម្លៃថ្មីជាមួយម្ចាស់ផ្ទះចំនួន៥,៥៧១ផ្ទះ ដែលក្នុងនោះមានបន្ទប់ជួលចំនួន១២១,៣១៣បន្ទប់ ស្មើនឹង៥០ម៉ឺននាក់ សម្រេចបាន១០០ភាគរយ»៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា