មុនឱកាសបុណ្យចូលឆ្នាំចិន! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យបន្លែផ្លែឈើនាំចូលពីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង
(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ សហការជាមួយសាខាកាំកុងត្រូលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដឹកនាំដោយលោក ឃុត មករា ប្រធានប៉ុស្តិ៍កាំកុងត្រូល បន្តចុះត្រួតពិនិត្យ បន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាម មានដូចជា៖ ស្ពៃក្រញាញ់, ម្ទេសប្លោក, ប៉េងប៉ោះ, ផ្កាខាត់ណា, ខ្ទឹមស, ខ្ទឹមក្រហម និងបន្លែផ្លែឈើជាច្រើនមុខទៀត ដើម្បីធានាគុណភាពទំនិញជាបន្លែផ្លែឈើ ជូនពលរដ្ឋសម្រាប់ទទួលទាន។
លោក ឃុត មករា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាព ឥតឈប់ឈរសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។

លោក ឃុត មករា បានបន្តថា ស្របតាម ការណែនាំរបស់លោក មាស មោរ៉ា ប្រធាន សាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ពិសេសលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវផ្នែកសុវត្ថិភាពចំណីអាហារ។

ជាក់ស្តែង ក្រោយការពិនិត្យលើបន្លែទាំងនោះ ជំនាញមិនបានប្រទះឃើញបន្លែដែលសល់យូរស្អុយរលួយ ដែលបណ្តាលឲ្យខូចគុណភាពនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូល បានយកបន្លែជាគំរូរទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមី ហាមឃាត់ដែលបណ្តាលខូចសុខភាព អ្នកទទួលទានជាបន្តទៀត ។

ជាមួយគ្នានោះដែរ លោក មាស មោរ៉ា ក៏បានណែនាំឲ្យមន្ត្រីកាំកុងត្រូល គ្រប់ច្រកព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាព ត្រួតពិនិត្យទំនិញ នៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ៕


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា