ប៉ូលីសរុស្ស៊ីលស់ព្រលឹងរត់មិនចង់ទាន់ដោយសារតែចូលទៅក្នុងរ៉ូងមួយ
ប៉ូលីសក្នុងប្រទេសរុស្ស៊ីបានជួបហេតុការណ៍ភ័យលួសព្រលឹមមួយ បន្ទាប់ពី ចាប់បានបុរសម្នាក់ និងបានសង្ស័យថាបានលាក់ទុកអាវុធ និងគ្រឿងបំផ្ទុះ ជាច្រើននៅក្នុងផ្ទះរបស់ខ្លួន។


រឿងរ៉ាវដែលធ្វើឲ្យទីភ្នាក់ងារប៉ូលីសស៊ើបអង្កេត និងក្រុមការងាររបស់ខ្លួនភ័យ ស្ទើរតែលស់ព្រលឹងគឺបានកើតឡើងនៅក្នុងតំបន់ St Petersburg ដែលក្នុងនោះ មានបុរសវ័យ ៤០ ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសារតែរូបគេបានរក្សាទុកអាវុធ និងគ្រឿងបំផ្ទុះជាច្រើន។ ហើយប៉ូលីសរុស្ស៊ីសង្ស័យថាវាអាចជាប់ពាក់ព័ន្ធនឹងអំពើ ភេរវកម្មផងដេែរ។


បន្ទាប់ពីចាប់ខ្លួនបុរសវ័យ ៤០ឆ្នាំម្នាក់នោះហើយ ក្រុមស្រាវជ្រាវបានចុះ ទៅធ្វើការត្រួតពិនិត្យទីតាំងផ្ទះរបស់បុរសនោះដើម្បីស្វែងរកភស្តុតាងផ្សេងៗដែលបុរសម្នាក់នោះបានលាក់ទុកដែលនៅសេសសល់។ ទីបំផុតក្រុមស្រាវជ្រាវក៏បាន ជួបជាមួយនឹងរ៉ូងក្រោមដីមួយកន្លែងក្នុងផ្ទះរបស់ជនសង្ស័យ។


ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលីសរុស្ស៊ីលស់ព្រលឹងនោះគឺនៅពេលដែលចុំទៅក្នុងរ៉ូងស្រាប់តែមានក្រពើមួយក្បាលស្ទុះចេញមកតែម្តង ដែលមានប្រវែង រហូតទៅ២ម៉ែត្រ។ ភ្លាមៗនោះទីភ្នាក់ងារស្រាវជ្រាវបានប្រញាប់ទាញគ្នីគ្នាឡើងខាងលើយ៉ាងឆាប់រហ័ស ដើម្បីរំដោះខ្លួនពីការក្លាយជាចំណីរបស់សត្វក្រពើរ។



យ៉ាងណាមិញតាមេយៈការស្រាវជ្រាវគឺសត្វក្រពើមួយក្បាលនេះត្រូវបានជនសង្ស័យ ចិញ្ចឹមដោយក្នុងនោះនៅមានទីតាំងចិញ្ចឹមសត្វក្រពើប្រភេទនេះចំនួន ៣ កន្លែងផ្សេងៗគ្នាទៀតផងដែរ៕








គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា