សូមប្រយ័ត្នចំពោះកូនតូច! ម្ដាយម្នាក់បាត់បង់កូនជារៀងរហូតព្រោះតែសាច់ក្រកហ៊តដក!
ជាធម្មតា ក្មេងៗតូចៗ មិនទាន់ដឹងអី ចេះតែយករបស់ផ្សេងៗដាក់ចូលក្នុងមាត់ បើឪពុកម្ដាយធ្វេសប្រហែស កូនៗច្បាស់ជាជួបគ្រោះថ្នាក់ជាមិនខាន ព្រោះរបស់នោះអាចស្លាក់ចូលបំពង់ក និង បំពង់ខ្យល់ បើជួយមិនទាន់ពេល អាចនឹងដល់ថ្នាក់បាត់បង់ជីវិតក៏ថាបានដែរ។




កុមារដែលមានអាយុក្រោម៥ឆ្នាំ ជាវ័យដែលងាយនឹងស្លាក់របស់តូចៗណាស់ ដូច្នេះហើយទើបមាតាបិតាតែងតែឃ្លាំមើល ហាមមិនឲ្យកូនៗប៉ះពាល់អ្វីផ្ដេសផ្ដាសឡើយ។ ប៉ុន្ដែ មាតាបិតាពិតជាមិនអាចមើលការខុសត្រូវ២៤ម៉ោងឡើយ។ ជាក់ស្ដែង ការធ្វេសប្រហែសតែមួយពព្រិចភ្នែក បានធ្វើឲ្យម្ដាយជនជាតិហ្វីលីពីនម្នាក់ មានវិប្បដិសារីអស់មួយជីវិត។



នាងមានកូនតូចអាយុ១ឆ្នាំ ហើយនាងបានកាត់សាច់ក្រកហ៊តដកជាដុំតូចៗដើម្បីបញ្ចុកកូន។ បន្ទាប់មក នាងចាប់អារម្មណ៍ថា នៅពេលបញ្ចុកហើយ កូននាងបានខ្ជាក់ហ៊តដកនោះចេញមកវិញ។




នៅពេលឃើញកូនខ្ជាក់ហ៊តដកមិនឈប់ដូច្នេះ នាងបានរត់ឡើងទៅជាន់លើ ដើម្បីយករបស់។ អ្វីដែលរន្ធត់និងនឹកស្មានមិនដល់ ពេលដែលគាត់ចុះមកវិញ ស្រាប់តែបានឃើញកូនមុខឡើងពណ៌ស្វាយ ហើយពិបាកដកដង្ហើម។ នាងក៏យកកូនទៅពេទ្យ តែពេលទៅដល់គេក៏ផុតដង្ហើមទៅហើយ។ កុមារនេះស្លាប់ដោយសារតែស្លាក់ដុំហ៊តដកតូចៗដែលម្ដាយបញ្ចុកនោះ។


ដូច្នេះ សូមបងប្អូនមាតាបិតាមេត្តាប្រុងប្រយ័ត្នកុំបញ្ចុករបស់រឹងដូចជាហ៊តដកឲ្យកូនតូចៗឲ្យសោះ វាគ្រោះថ្នាក់ខ្លាំងណាស់ និង ត្រូវរៀនពីវិធីសាស្រ្តជួយសង្គ្រោះកូននៅពេលស្លាក់ផងដែរ៕





ប្រភព៖ viral4real
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា