មុនចូលឆ្នាំចិន ស្រាប់តែបែកធ្លាយរូបថតលោកស្រី យីងឡាក់ដើរផ្សារ

769 Views
February 12, 2018

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រាអតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានគេប្រមាញ់ រូបភាពកំពុងតែដើរផ្សារទិញទំនិញជាមួយនឹងបងប្រុសរបស់ខ្លួន ថាក់ ស៊ិនស៊ីណាវ៉ាត់ត្រា នៅក្នុងប្រទេសចិន ស្របពេលដែលអ្នកទាំង ២ កំពុងតែ ភៀសខ្លួនចេញពីសំណាញ់ច្បាប់របស់ប្រទេសថៃ។

 

តាមរយៈរបាយការណ៍ដែលសារព័ត៌មាន The Nation ចុះផ្សាយគឺបងប្អូនដែលធ្លាប់ ជាអតីតនាយករដ្ឋមន្រ្តីដឹកនាំប្រទេសថៃទាំង ២នាក់កំពុងតែស្ថិតនៅក្នុងផ្សារ មួយកន្លែង ក្នុងរដ្ឋធានីប្រទេសចិន ដើម្បីទិញទំនិញសម្រាប់អបអរពិធីបុណ្យចូល ឆ្នាំថ្មីរបស់ជនជាតិចិននាពេលដ៏ខ្លីខាងមុខ។

 

ជាមួយគ្នានេះដែររូបភាពរបស់លោក ថាក់ ស៊ិន និងលោកស្រី យីងឡាក់ក៏ត្រូវបាន កូនស្រីរបស់លោកឈ្មោះ ផេតុនថាន បង្ហាញនៅលើប្រព័ន្ធ Instagram ផងដែរ ក៏ប៉ុន្តែវាត្រូវបានលុបចេញទៅវិញ។ ហើយរូបភាពដែលបែកធ្លាយ គឺមានប្រភព ចេញមកពីគេហទំព័រ Matichon។

 

ចំណុចដែលកាន់តែធ្វើឲ្យគេដឹងច្បាស់ថាលោកថាក់ស៊ិន និងលោកស្រី យីង ឡាក់ កំពុងតែជ្រកកោណនៅក្នុងប្រទេសចិន បន្ទាប់ពីកូនស្រីដដែលរបស់លោក ថាក់ ស៊ិនបានសរសេរសារជូនពរលោក ដោយប្រើពាក្យពេជន៍នឹករលឹក និងជូនពរ លោកសំដៅលើការស្នាក់នៅក្នុងក្រុងប៉េកាំង។

 

យ៉ាងណាមិញចំពោះរូបភាពបែកធ្លាយរបស់លោកថាក់ ស៊ិន បានបញ្ច្រាសទិសគ្នា ជាមួយនឹងការអះអាងរបស់រដ្ឋភិបាលថៃរបស់លោក ប្រា យុទ្ធ សម្រាប់ការអះអាង ថាបងប្អូនត្រកូលស៊ីណាវ៉ាត់ត្រាកំពុងតែជ្រកកោនក្នុងទីក្រុង ឡុងប្រទេស អង់គ្លេស។

 

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងតែតាមប្រម៉ាញ់លោកស្រី យីង ឡាក់អតីត នាយករដ្ឋមន្រ្តីថៃជុំវិញបញ្ហាស្រូវអង្ករនៅក្នុងប្រទេសថៃកាលពីលោកស្រីនៅកាន់ តំណែងជានាយករដ្ឋមន្រ្តី ហើយរហូតមកទល់នឹងពេលនេះលោកស្រី នៅតែបន្តភៀសខ្លួនយ៉ាងស្ងៀមស្ងាតដោយមិនមានប្រភពណាអាចបញ្ជាក់ពី ទីតាំងរបស់លោកស្រីបានឡើយ៕

ប្រភព៖ The Nation

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles