អ្នកជិះបញ្ច្រសរង្វង់មូលវិមានឯករាជ្យនៅតែមាន អាជ្ញាធរ និងសមត្ថកិច្ចបន្តឃាត់បានជារៀងរាល់ថ្ងៃ, យប់​មិញឃាត់យានយន្តបាន២០គ្រឿង

367 Views
February 13, 2018

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ជារៀងរាល់ថ្ងៃក្តី ជាក់ស្តែងនៅយប់មិញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បានយានយន្តចំនួន២០គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 

 

 

 

ជាអាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន២០គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៧គ្រឿង និងរ៉ឺម៉កម៉ូតូកង់បីចំនួន០៣គ្រឿង។

 

 

 

 

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

 

 

 

 

ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង។

 

 

 

 

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនោះ បានធ្វើការឃាត់រថយន្តសរុបចំនួន៧៦គ្រឿងរួមមាន៖ រថយន្តធុនតូច (តូរីសដឹកសំពីងសំពោង) ចំនួន៤៧គ្រឿង (អប់រំណែនាំអោយត្រឡប់ទៅវិញ), រថយន្តធុនធំ សង្ស័យតទ្រុងចំនួន១១គ្រឿង (ក្រោយវាស់ជាក់ស្តែងឃើញថា ត្រឹមត្រូវតាមលក្ខណៈបច្ចេកកទេសរួចមក ក៏ឲ្យត្រឡប់ទៅវិញ) និង រថយន្តធុនធំបើកបរ នៅផ្លូវហាមឃាត់ចំនួន១៨គ្រឿង (អប់រំណែនាំឲ្យត្រឡប់ទៅវិញ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវឲ្យទំលាក់សំភារៈចុះ ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles