អត់ការងារធ្វើទៅដេកប្រថុយជីវិតក្រោមរថភ្លើង ដល់ចុងក្រោយ ជួបរឿងស្មានមិនដល់ (មានវីឌីអូ)

495 Views
February 13, 2018

បុរសម្នាក់ត្រូវបានប៉ូលីសនៅក្នុងប្រទេសឥណ្ឌាប្រកាសតាមចាប់ខ្លួន បន្ទាប់ពីរូបគេហូបបាយឆ្អែតគ្មានការងារធ្វើ និងបានយកជីវិតទៅប្រថុយ ដេកក្រោមរថភ្លើងយ៉ាងគួរឲ្យព្រឺព្រួច។

 

 

 

 

 

 

មិនត្រឹមតែយកអាយុជីវិតរបស់ខ្លួនទៅប្រថុយនឹងការស្លាប់ប៉ុណ្ណោះទេ បុរសគ្មាន ការងារធ្វើម្នាក់នេះថែមទាំងថតវីឌីអូបង្ហាញផ្អើលនៅលើបណ្តាញសង្គមថែមទៀតផង។

 

 

 

 

 

 

យ៉ាងណាមិញបន្ទាប់ពីធ្វើការបង្ហាញវីឌីអូឃ្លីបនេះនៅលើបណ្តាញសង្គមនានារួចហើយ ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបានធ្វើការស៊ើបអង្កេត ហើយទើបដឹងថាវីឌីអូ ឃ្លីបនេះ គឺថតចេញពីក្នុងតំបន់រថភ្លើងដែលមានទីតាំងស្ថិតនៅក្នុង តំបន់ការស្មៀរ។

 

 

 

 

 

 

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីបង្ហាញវីឌីអូដ៏គ្រោះថ្នាក់នេះទៅក្នុងបណ្តាញសង្គមរួមមក មានការចែករំលែកតៗគ្នារួមជាមួយនឹងការបង្ហាញអារម្មណ៍រន្ធត់ ជាខ្លាំង ដោយក្នុងនោះក៏មានអ្នកលេងមួយចំនួនបានសរសេរពាក្យពេចន៍ថា មនុស្សទាំង ២នាក់ដែលយកជីវិតមកប្រថុយនេះពិតជា “ឆ្កួតមែន”៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles