កុំចេះតែហ៊ាន ឡើងរាំភ្លេចស្លៀកខោក្នុងប៉ូលីសអេហ្ស៊ីបឃាត់ខ្លួនចូលប៉ុស្តិ៍ (មានវីឌីអូ)
ស្រ្តីជាអ្នករាំជនជាតិរុស្ស៊ីម្នាក់ត្រូវបានប៉ូលីសអេហ្ស៊ីបចាប់ខ្លួនបន្ទាប់ពីបានឃើញវីឌីអូរបស់នាងឡើងរាំ និងបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram ដោយមិនបានស្លៀកខោក្នុង។


អ្នករាំជនជាតិរុស្ស៊ីដែលត្រូវបានប៉ូលីសអេហ្ស៊ីបចាប់ខ្លួនគឺមានឈ្មោះថា Ekaterina Andreeva ដែលនាងបានឡើងសម្តែងការរាំតាមបែប Belly Dancer នៅក្នុង ប្រទេសអេហ្ស៊ីបដោយក្នុងនោះមានហ្វូងបុរសៗជាច្រើនចោមរោមការរាំរបស់នាង។ ក៏ប៉ុន្តែអ្វីៗប្រែចាល្អក់កករ បន្ទាប់ពីការរាំដោយសារតែប៉ូលីសបានឃាត់ខ្លួនអ្នករាំ រូបនេះដោយសារតែភាព សិចស៊ីហួសហេតុរបស់នាង។


Ekaterina ដែលមានវ័យ ៣១ ឆ្នាំបានរៀបរាប់ បន្ទាប់ពីការចាប់ខ្លួនថា វាគឺជាថ្ងៃ ដ៏អាក្រក់សម្រាប់ រូបនាងដែលមិនធ្លាប់មាននៅក្នុងឆាកជីវិត ពោលគឺឈ្មោះ របស់នាងត្រូវបានល្បីរន្ទឺពេញប្រទេសអេហ្ស៊ីបចំនួន ៦ ថ្ងៃ។ ដោយនាងបាន ជាប់រហ័សនាមជាអ្នករាំអត់ខោក្នុងប៉ូលីសចាប់ខ្លួន។



ជាមួយគ្នានេះដែរប៉ូលីសនៅក្នុងប្រទេសអេហ្ស៊ីបបានបញ្ជាក់ថាការសម្តែងរបស់នាងរបៀបនេះ វាដូចជាហួសហេតុខ្លាំងដែលអាជ្ញាធរអេហ្ស៊ីបមិនអាចទទួលយកបាន ហើយជាពិសេសគឺការបង្ហាញចូលទៅក្នុងបណ្តាញសង្គមដែលវានាំឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសអេហ្ស៊ីបផងដែរ។



ទោះបីជាយ៉ាងណាក៏ដោយ អ្នករាំជនជាតិរុស្ស៊ីម្នាក់នេះនៅតែបង្ហាញអារម្មណ៍ មិនល្អចំពោះប៉ូលីសអេហ្ស៊ីបដដែល ដោយនាងលើកឡើងថាគ្រាន់តែហេតុផល មិនបានស្លៀកខោក្នុងឡើងរាំក៏ត្រូវប៉ូលីសចាប់ខ្លួនដែរ។




គួរបញ្ជាក់ថាវីឌីអូរាំស្រើបស្រាលរបស់នាងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនានាចែករំលែកតៗគ្នាដោយមានអ្នកខ្លះបានបង្ហាញមតិរិះគន់ផងដែរថាប៉ូលីសចាប់ខ្លួននាងគឺជារឿងត្រឹមត្រូវបំផុត ដោយសារតែវាជាសកម្មភាពបង្ហាញភាព សិចស៊ីហួស ស្របពេលដែលមានមតិអ្នកប្រើប្រាស់សង្គមផ្សេងទៀតបាន បង្ហាញគំនិតថាប៉ូលីសដូចជាហួសហេតុបន្តិចដែលពិន័យរូបនាងជាសារធារណៈ បែបនេះ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរ???




ប្រភព៖ mirror
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា