អាមេរិកសម្លាប់មេដឹកនាំក្រុមតាលីបាននៅប៉ាគីស្ថាន

456 Views
February 13, 2018

មេដឹកនាំដែលមានអំណាចទី២ក្នុងក្រុមឧទ្ទាមតាលីបាននៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានរាយការណ៍ថាស្លាប់ ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។​

តាមការចុះផ្សាយរបស់BBCគឺ មេដឹកនាំក្រុមឧទ្ទាមដែលរងការបាញ់សម្លាប់នេះឈ្មោះ Khalid Mehsud។

 

 

 

 

តាមសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមដែលសារព័ត៌មានBBC យកមកចុះផ្សាយឲ្យដឹងថា Khalid Mehsud ស្លាប់ដោយសារការវាយប្រហារពីអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅជិតព្រំដែនជាមួយប្រទេសអាហ្គានីស្ថាន។​

កាលពីខែធ្នូឆ្នាំ២០១៧ ក្រុមតាលីបាន បើការវាយប្រហារមួយនៅក្នុងទីក្រុងPeshawar ជាទីក្រុងរបស់ប៉ាគីស្ថាន ហើយបានបណ្តាលឲ្យមនុស្សចំនួន​៩នាក់ស្លាប់ និង ៣៦នាក់ផ្សេងទៀតរងរបួស។​

 

 

ប្រភព៖ vod

Facebook Comment

Related Articles