កាសស្តាប់គ្មានខ្សែររបស់ Apple ផ្ទុះនៅសហរដ្ឋអាមេរិក
នេះជាករណីទីមួយហើយរបស់ក្រុមហ៊ុនយក្ស Apple ដែលបានជួបជាមួយនឹងបញ្ហា ផ្ទុះទៅលើកាសឥតប្រើខ្សែ AirPods របស់ខ្លួននៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដែលហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងទៅលើបុរសម្នាក់ដែលជាបុគ្គលិក ធ្វើការនៅកន្លែងហាត់ប្រាណ។

លោក Jason Colon ដែលមានតួនាទីជាគ្រូបង្ហាត់នៅកន្លែងហាត់ប្រាណបាន រៀបរាប់ថាដមបូងឡើយគាត់កំពុងតែស្តាប់តន្រ្តីតាមរយៈកាសរបស់លោកដូចសព្វ ដង។ ក៏ប៉ុន្តែភ្លាមៗស្រាប់តែកាសរបស់លោកម្ខាងចាប់ផ្តើមហ៊ុយផ្សែងកាន់តែ ច្រើនឡើងៗ។

រំពេចនោះលោក Jason ក៏បានប្រញាប់ដោះវាចេញពីត្រចៀកហើយបោះចោល ទៅលើឥដ្ឋការ៉ូ បន្ទាប់មកវាក៏ផ្ទុះតែម្តង។

យ៉ាងណាមិញជាសំណាងល្អដែរដែលអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple រូបនេះមិនបានទទួលរងគ្រោះថ្នាក់ដោយសារតែលោកបាន ដោះកាសគ្រវាត់ចោល ទាន់ពេល ប់មិនដូច្នោះទេប្រហែលជាលោកទទួលរងរបួសធ្ងន់ធ្ងរជាមិនខាន។

ស្របពេលនេះដែរខាងក្រុមហ៊ុន Apple សហរដ្ឋអាមេរិកកំពុងតែត្រួតពិនិត្យទៅ លើករណីដែលបានបង្ករឲ្យមានការផ្ទុះនេះកើតឡើង ស្របពេលដែលមានការ សន្និដ្ឋានជំហ៊ានដំបូងថាវាអាចបណ្តាលមកពីថ្មសាករបស់កាសនេះផ្ទាល់តែម្តង៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា