ក្រសួងការពារជាតិ ប្រជុំក្រុមការងារ Facebook ត្រួតពិនិត្យបញ្ហាពាក់ព័ន្ធនឹងកងទ័ព ដែលពលរដ្ឋរាយការណ៍ចូលទំព័រ Facebook សម្តេចតេជោ
(ភ្នំពេញ)៖ ក្រុមការងារ Facebook របស់ក្រសួងការពារជាតិ ដឹកនាំដោយលោកស្រី ដាំ ដារានី រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងបូកសរុបរាល់មតិយោបល់ សំណើ និងសំណូមពរពាក់ព័ន្ធនឹងកងទ័ព ដែល Comment និង Share ចូលទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។
បើយោងតាមទំព័រ Facebook ផ្លូវការរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមការងារនេះ តែងបានបើកកិច្ចប្រជុំរៀងរាល់១ខែម្តង ដើម្បីត្រួតពិនិត្យមើលបញ្ហាពាក់ព័ន្ធនឹងកងទ័ព ដែលលេចឡើងលើបណ្តាញសង្គម Facebook ជាពិសេស Facebook Page របស់សម្តេចតេជោ។ លោកបានបន្តថា កន្លងទៅ ក្នុងករណីចាំបាច់ ក្រុមការងារនឹងកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាភ្លាមៗតែម្តង ហើយករណីបញ្ហាលេចឡើងក្នុងកម្រិតសមត្ថកិច្ចរបស់អង្គភាព ក្រសួងបានប្រគល់ជូនអង្គភាពដោះស្រាយ ហើយករណីបញ្ហានោះ មានវិសាលភាពធំ ក្រុមការងារនឹងបញ្ជូនជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាអ្នកដោះស្រាយផងដែរ។
លោក ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា ការបង្កើតក្រុមការងារនេះ គឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ។ ក្រុមការងារនេះមានលោកស្រីដាំ ដារានី រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន មានរូបលោកជាអនុប្រធាន រួមជាមួយនឹងសមាជិក ដែលជាមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិមួយចំនួនទៀតផងដែរ។

លោកបានអះអាងថា កន្លងទៅបញ្ហាមួយចំនួន ទាក់ទងនឹងកងទ័ព ដែលលេចឡើងនៅលើបណ្តាញសង្គម Facebook និងទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ត្រូវបានក្រុមការងារលើកយកមកពិភាក្សា និងចាត់ចែងបញ្ជូនដោះស្រាយភ្លាមៗ ក្នុងនោះមានជាដូចករណីប្រឌិតព័ត៌មានមួលបង្កាច់មកលើកងទ័ព ក៏ត្រូវបានក្រុមការងារដោះស្រាយភ្លាមៗ តាមរយៈការបកស្រាយបំភ្លឺ នៅតាមបណ្តាសារព័ត៌មាន និងទំព័រ Facebook ផ្លូវការរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងផងដែរ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំមួយ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។
ក្រោយមានសេចក្តីណែនាំនេះ ក្រសួងការពារជាតិ រួមទាំងបណ្តាក្រសួងស្ថាប័នជាច្រើនទៀត បានចាប់ផ្តើមបង្កើតក្រុមការងារ Facebook នេះ ដើម្បីតាមដានព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួន នៅលើទំព័រ Facebook របស់សម្តេចតេជោ ជាបន្តបន្ទាប់៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា