ផ្អើលអ្នកកំពង់ស្ពឺដោយសារតែកូនគោចម្លែក មានខ្លួន ១ ក្បាល ២

1217 Views
February 14, 2018

ពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺបាននាំគ្នាផ្អើល ដោយមានអ្នកខ្លះបានយកធូក និងទៀនទៅមើលកូនគោចម្លែកមួយក្បាលដែលមានខ្លួនមួយក្បាលពីរ និងមានស្លឹកត្រចៀកចំនួនបី។

 

ហេតុការណ៍កូនគោចម្លែកគឺបានកើតឡើងនៅក្នុងភូមិត្រោកលក្ខឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមេគោកើតកូនមកមានរូបរាងចម្លែកបែបនេះ គឺជាកម្មសិទ្ធរបស់ម្តីប្រពន្ធមួយគ្រួសារដែលមានប្តីឈ្មោះ ម៉ុន ប្រាក់ អាយុ ៥៦ឆ្នាំ និងមានប្រពន្ធឈ្មោះ ចន ថុល អាយុ ៥៣ឆ្នាំដែលជាអ្នករស់នៅអចិន្រ្តៃយ៍នៅភូមិ ខាងលើផ្ទាល់តែម្តង។

 

យ៉ាងណាមិញតាមរយៈការបញ្ជាក់ពីសំណាក់បុរសម្នាក់ដែលមានឈ្មោះបូរអាយុ ៤៨ ឆ្នាំ បានឲ្យដឹងថាកូនគោចម្លែកខាងលើក៏មានចំណែកលោកជាម្ចាស់កម្មសិទ្ធ ផងដែរ ដោយសារតែលោកបានយកគោរបស់ខ្លួនមកប្រវាស់ជាមួយប្តីប្រពន្ធ ខាងលើ បន្ទាប់មកក៏មានហេតុការណ៍គោចម្លែកនេះកើតឡើងតែម្តង។

 

គួរបញ្ជាក់ថាបន្ទាប់ពីមានហេតុការណ៍កូនគោចម្លែករួចមកក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននាំគ្នាអុជធូក ទៀនផ្សងសុំសេចក្តីសុខពីកូនគោចម្លែកនេះផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles