មនុស្សភពផ្កាយអាចនឹងត្រូវបានក្រុមអ្នកអវកាសនាំយកមកភពផែនដី
ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមនៅក្នុងសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានអះអាងថាមនុស្សក្រៅភពអាចនឹងត្រូវបាននាំយកមកកាន់ផែនដីដោយក្រុមអវកាស។

ការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងសកលវិទ្យាល័យ Harvardគឺបានកើតឡើង បន្ទាប់ពីក្រុមអវកាសសហរដ្ឋអាមេរិកបានប្រទះឃើញវត្ថុមួយ ហោះនៅក្នុង ដែនអវកាស នៃប្រព័ន្ធព្រះអាទិត្យកាលពីខែតុលាឆ្នាំមុន។ ហើយវត្ថុ ចម្លែកដែលហោះនៅក្នុងលំហរនោះត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តសហរដ្ឋអាមេរិក អះអាងថាវានឹងអាចជាយាន្តរបស់មនុស្សភពក្រៅក៏ថាបាន។


ជាមួយគ្នានេះដែរប្រតិបត្តិការក្នុងការស្វែងរកជីវិតមនុស្សភពក្រៅរបស់សហរដ្ឋអាមេរិកគឺនៅតែបន្ត ខណៈដែលកន្លងមកការបញ្ជាក់ពីជីវិតមនុស្សក្រៅភព គឺហាក់មិនមានភាពច្បាស់លាស់ និងស្ថិតនៅក្នុងភាពស្រពិចស្រពិលដដែល។


បន្ថែមពីនេះដែរលោក សាស្រ្តាចារ្យ Loeb ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិកដោយលោកបានលើឧទាហរណ៍ថា៖ “ជីវិតនៅលើភពផែនដីគឺអាចកើតមានតាមរយៈថ្ម ហើយថ្មទាំងនោះគឺមានលើ ភព ដូចនេះជីវិតនៅក្រៅភពក៏អាចមានដូចគ្នាផងដែរ”។



គួរបញ្ជាក់ថាជីវិតមនុស្សក្រៅភពនៅតែបន្តជាចម្ងល់សម្រាប់មនុស្សនៅក្នុងភពផែនដីដដែល ដោយសារតែមានការអះអាងជាច្រើនសុទ្ធតែនៅមិនទាន់ មានភស្តុតាងច្បាស់លាស់សម្រាប់បញ្ជាក់នៅឡើយទេ៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា