បងប្អូនសូមចំណាំម្សៅទឹកដោះគោក្លែងក្លាយនេះ ធ្វើឲ្យក្មេងរាកឈាម! ស៊ែរចែកគ្នាដឹងផង!
រឿងរ៉ាវនេះបានកើតឡើងនៅប្រទេសម៉ាឡេស៊ី ប៉ុន្ដែបងប្អូនខ្មែរយើងក៏សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ!


បើតាមការរៀបរាប់របស់ម្ដាយទារក បានឲ្យដឹងថា នៅពេលដែលប្ដូរកន្ទបរបស់កូន ក៏ប្រទះឃើញកូនរាកឈាមតែម្ដង។ កំដៅរបស់កូនក៏ឡើងដល់ជាង ៣៩អង្សាសេ ហើយគាត់បានបញ្ចុកថ្នាំគ្រុនឲ្យគេ។



បន្ទាប់មក គាត់ក៏បញ្ចូនកូនទៅកាន់មន្ទីរពេទ្យ រីឯគ្រូពេទ្យបង្ហាញក្ដីបារម្ភថា ទារកអាចនឹងមានបញ្ហាពោះវៀន ទើបបណ្ដាលឲ្យរាកឈាមដូច្នេះ។ក្រោយមកទើបស្រ្តីជាម្តាយប្រាប់គ្រូពេទ្យថា បានឲ្យកូនបៅម្សៅទឹកដោះគោម៉ាក Enfalac ដែលកំពុងល្បីថាមានប្រភេទក្លែងក្លាយនៅប្រទេសម៉ាឡេស៊ី។



ពេលនេះ អាជ្ញាធរកំពុងវិភាគលើម្សៅទឹកដោះគោនោះហើយ ប្រសិនបើរកឃើញថាក្លែងក្លាយពិតមែន នឹងមានការដាក់ទោសធ្ងន់លើអ្នកចែកចាយមិនខាន។



ចំណែកទារក សំណាងល្អ កំពុងតែស្ថិតក្នុងដំណើរកាលជាសះស្បើយហើយ៕




ប្រភព៖ worldofbuzz
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា