អីយ៉ូយ ដឹងតម្លៃចិញ្ចៀនរបស់ជំទាវទី ១ អាមេរិក ទើបបះសក់ (ទស្សនាវីដេអូ)
វេបសាយ ឌឹ មីរ័រ ផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវគេសង្ស័យថា កំពុងលាក់បាំងទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយដឹងថា តម្លៃចិញ្ចៀនភ្ជាប់ពាក្យទំហំ ១០ ការ៉ាត់ ដែលប្រគល់ឲ្យលោកជំទាវទី ១ មេឡានៀ ត្រាំ នោះមានតម្លៃមិនពិត ។

ព័ត៌មានពីលោក ឡូរ៉េន ហ្គ្រាហ្វ ប្រធានក្រុមហ៊ុន ហ្គ្រាហ្វ ដាយអ័ម៉ន ជាក្រុមហ៊ុនលក់ត្បូងនៃអង់គ្លេសថា គាត់ជាអ្នកលក់ចិញ្ចៀនពេជ្រតម្លៃ ១,៥ លានដុល្លារឲ្យទៅលោក ត្រាំ កាលពីឆ្នាំ 2004 ។

ប៉ុន្តែលោក ត្រាំ បានអះអាងថា ពេជ្រនេះមានតម្លៃតែ ១ លានដុល្លារប៉ុណ្ណោះ ។ គាត់ធ្លាប់ថាឲ្យ កាសែត New York Times ថា មានតែមនុស្សល្ងីល្ងើប៉ុណ្ណោះ និង សុខចិត្តចំណាយប្រាក់ពេញសម្រាប់ចិញ្ចៀនពេជ្រនោះ ។

មិនមានការអត្ថាធិប្បាយណាមួយពីសេតវិមាន ឬ សហការីរបស់ស្ត្រីទី ១ របស់អាមេរិកនេះឡើយ ។ យ៉ាងណាក៏ដោយ ក៏មានរូបភាពរបស់អ្នកស្រី Melanie Trump ជាមួយនឹងចិញ្ចៀនពេជ្រទីពីរនៅសេតវិមាន ដែលលោក ត្រាំ បានទិញឲ្យភរិយារបស់គាត់មានតម្លៃរហូតដល់ 3 លានដុល្លារ ក៏ត្រូវបានគេរិះគន់ពេញៗមាត់ផងដែរ ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា