អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាចូលឆ្នាំចិន មានការតំាងដើមអង្គាសីល?
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា និយាយអំពីប្រពៃណីបុណ្យចូលឆ្នាំចិន ហើយដែលយើងឃើញមានការតំាងដើមអង្គាសីលជាប្រភេទឈើព្រៃភ្នំនៅតាមគេហដ្ឋាន នីមួយៗនោះ ព្រោះដើម្បីរំឭកដល់វីរនារីម្នាក់ គ្មានសាច់ញត្ដិហើយនាងរស់ក្រោមដើមអង្គាសីលនេះ។ តែក្រោយមកនាងក៏ក្លាយជាមេទ័ពមានឫទ្ធិអំណាចខ្លំាងក្លាអស្ចារ្យ គឺឈ្នះអស់ខ្មំាងសត្រូវទំាងឡាយ ទើបគេប្រសិទ្ធិនាមនាងថា «មេបក្សអង្គាសីល» នេះឯង។

បើដូចនេះ ចំពោះការតំាងលម្អដើមអង្គាសីលដោយភ្ជាប់ និងអំាងប៉ាវពណ៌ក្រហម នៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺស្ថិតក្នុងទស្សនៈថា «ជាការបូជាឧទ្ធិសឲ្យនាងផង ហើយក៏ដើម្បីសូមពរជ័យ សិរីមង្គលពីនាងឲ្យមានលាភ មានសំណាងមកវិញ» ផងដែរ។
លោក រត្ន័ សណ្ដាប់ បញ្ជាក់បើដូច្នេះដោយស្ថិតក្នុងន័យនេះហើយ ទើបយើងឃើញថាដើមអង្គាសីលហាក់ពេញនិយមជាងគេ ក្នុងចំណោមដើមឈើទំាងទ្បាយសម្រាប់ យកមកតុបតែងលម្អផ្ទះសម្បែងមានដូចជា៖ ដើមសេដា ស្ប៉ៃរឿង ឬក្រួចឃ្វិចជាដើមនោះ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា