ចង្រៃមែន! ជនដែលវាយកម្ទេចរូបសំណាកលោកតា នៅលើភ្នំដោះក្រមុំ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានឃាត់ខ្លួន

543 Views
February 17, 2018

(មណ្ឌលគិរី)៖ នគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកប្រើញញួរវាយកម្ទេចរូបសំណាកលោកតា នៅលើភ្នំដោះក្រមុំ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

 

 

 

 

នគរបាលខេត្តខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម សាម៉ុន ហៅអាខៀវភេទប្រុសអាយុប្រហែល២៤ឆ្នាំទី លំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ឃាត់ខ្លួននៅម៉ោង៩៖៤៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មុខសញ្ញាសង្ស័យដែលបានវាយរូបសំណាក់លោកតា កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

 

 

 

ប៉ុន្តែនោះជាយ៉ាងណា មន្ត្រីនគរបាលមិនបានបញ្ជាក់មូលហេតុអ្វី ដែលនាំឲ្យយុវជននោះ ចងកំហឹងជាមួយរូបសំណាកលោកតា លើភ្នំដោះក្រមុំនោះឡើយ។

 

 

 

សូមជម្រាបថា កាលពីឆ្នាំ២០១៦ នគរបាលខេត្តមណ្ឌលគិរី ក៏បានឃាត់ខ្លួនបុរសម្នាក់ ដែលបានវាយកម្ទេច រូបសំណាកលោកតាមួយអង្គនៅ ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរីផងដែរ។ ជននោះមានឈ្មោះ ផន ឌឿង អាយុ៣៨ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ គឺជាជនវិកលចរឹក៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles