សប្តាហ៍នេះ រោងចក្រ៤ថ្មីទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមវិនិយោគទុនជាង៥៦លានដុល្លារ បង្កើតការងារថ្មីជាង១២០០កន្លែង

853 Views
February 17, 2018

(ភ្នំពេញ)៖ នៅសប្តាហ៍ទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រ៤ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង៥៦លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន ជាង១២០០កន្លែង។

 

 

 

 

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖

១៖ ក្រុមហ៊ុន WEICHUANG COMMODITY (CAMBODIA) CO., LTD. : គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។

២៖ ក្រុមហ៊ុន HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD.: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសក្រដាសកាតុង ប្រអប់/ថង់ផ្លាស្ទីក និងបោះពុម្ពលើសម្ភារៈវេចខ្ចប់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៣កន្លែង។

៣៖ ក្រុមហ៊ុន KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD.: គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៩កន្លែង។

៤៖ ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤០កន្លែង។

 

 

 

សូមជម្រាបថា នៅខែកុម្ភៈនេះ រោងចក្រថ្មីចំនួន៧ហើយត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជិត៧០លានដុល្លារ បង្កើតការងារថ្មីជូនប្រជាជនកម្ពុជារាប់ពាន់កន្លែង៕

Facebook Comment

Related Articles