ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកទស្សនាកំសាន្តនៅប្រាសាទសំបូរព្រៃគុក ប្រមាណជិត៧ពាន់នាក់ កើនឡើង២០%
(កំពង់ធំ)៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាមចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមក ទស្សនាកំសាន្តនៅតំបន់រម្យនីយដ្ឋាន បេតិកភ័ណ្ឌពិភពលោក នៃប្រាសាទសំបូរព្រៃគុក មានចំនួនជិត៧ពាន់នាក់ កើនឡើង២០% ដែលជាតួលេខមួយ គួរឲ្យកត់សម្គាល់។

លោក ចិន្តា ជាអ្នកផ្តល់នូវសេវាសំបុត្រចូលទស្សនានៅតំបន់ប្រាសាទ និងជាអ្នកបកប្រែនាំភ្ញៀវទេសចរដើរទស្សនាបានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៨ នេះ មានភ្ញៀវទេសចរមក ទស្សនាកំសាន្តច្រើនជាងឆ្នាំមុនៗ ដែលភាគច្រើនជាភ្ញៀវទេសចរជាតិ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន២២៤នាក់ ផងដែរ។

លោក ចិន្តា បានបន្តថា តួរលេខនេះ បើធ្វើផលធៀបទៅនឹងរយៈពេលបីថ្ងៃនៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០១៧ មានការកើនឡើងប្រមាណជាង២០% ហើយនៅក្នុងនោះយើងមិនបានរាប់ចូលនូវចំនួនអ្នកមកទស្សនា ដោយជិះម៉ូតូជាក្រុមតូចៗនោះទេ។

ភ្ញៀវទេសចរជាច្រើននាក់ មកពីខេត្តផ្សេងគ្នា បានឲ្យដឹងដែរថា ពួកគាត់បានដឹងថាខេត្តកំពង់ធំ មានរម្យនីយដ្ឋានបេតិកភ័ណ្ឌ ពិភពប្រាសាទសំបូរព្រៃគុកនេះ តាមរយៈបណ្តាញសង្គមផ្សេងៗដូចជា Facebook តាមរយៈព័ត៌មាន និងតាមរយៈការប្រាប់តៗ គ្នាពីមិត្តពួកគាត់ ទើបគាត់មានឱកាសមកទស្សនាកំសាន្ត។ ពួកគាត់បន្ថែមថា ការមកទស្សនានៅទីនេះ ពិតជាមានភាពសប្បាយរីករាយ ព្រោះមានដើមឈើធំៗ ប្រកបដោយម្លប់ត្រជាក់ មានប្រាង្គប្រាសាទ ដែលមានក្បាច់រចនា ព្រមទាំងឃើញប្រាសាទធ្វើអំពី ឥដ្ឋតាន់ នៅរឹងមាំ ហាក់ដូចជាបង្ហាញនូវគោលជំហរដ៏រឹងមាំនៃបុព្វបុរសខ្មែរជំនាន់មុន។

គាត់បន្តថា ក្រៅពីជាចំណីភ្នែកដ៏គាប់ចិត្តនេះហើយ ពួកគាត់មិនព្រួយបារម្ភ ពីសន្តិសុខឡើយ ព្រោះនៅទៅនេះមានទីធ្លាធំទូលាយ មានសមត្ថកិច្ចជួយកាពារទៀតផង ហើយនៅថ្ងៃចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខនេះគាត់នឹងនាំក្រុម គ្រួសារ ព្រមទាំងមិត្តភ័ក្តិមកកំសាន្តសប្បាយនៅទីនេះទៀត។ នេះបានបញ្ជាក់ថាប្រទេសកម្ពុជា មានសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕




ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា