ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន៣៣នាក់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនទៅដល់តុលាការក្រុងភ្នំពេញហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

691 Views
February 19, 2018

(ភ្នំពេញ)៖ ក្រោយពីសាកសួរនាំនិងកសាងសំណុំរឿងរួចហើយ, នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន៣៣នាក់ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនប៉ុន្មានថ្ងៃមកនេះបានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

 

 

 

 

សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!

 

 

 

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធ Internet នៅពីរគោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ឃាត់បានជនសង្ស័យសរុបចំនួន៣៦នាក់។

 

 

 

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ចំពោះករណីបង្ក្រាបនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ រួមមានជនជាតិថៃ២៥នាក់ (ស្រី៨នាក់) ជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិខ្មែរ៤នាក់ (ស្រី៣នាក់)។ ចំណែកប្រតិបត្តិការនៅខេត្តព្រះសីហនុ ឃាត់ខ្លួនបាន៣នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ និងជនជាតិចិនតៃវ៉ាន់២នាក់។

 

 

 

ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដែលកម្លាំងអន្តរាគមន៍ របស់អាវុធហត្ថរាជធានីភ្នំពេញឡោមព័ទ្ធបង្ក្រាប៖ ទីតាំងទី១ ខាងក្រោយវត្តសំរោងអណ្តែត និងទី២ ជិតផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់សែនសុខ រាជធានីភ្នំពេញ។ ចំណែកនៅខេត្តព្រះសីហនុ អាវុធហត្ថបង្ក្រាបនៅក្នុងក្រុងព្រះសីហនុ។

 

 

 

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ដែលមេក្លោងទាំង២នាក់ ប្តីប្រពន្ធនេះ មានដីកាឲ្យចាប់ខ្លួនពីតុលាការប្រទេសថៃផងដែរ។ មេបញ្ជាការអាវុធហត្ថរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីបង្ក្រាបទាំង២ករណីនេះរួច កម្លាំងអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ បទល្មើសនេះបន្តទៀត ហើយករណីបង្ក្រាបនេះ អាចចាត់ទុកថា ជាលើកទី១ ដែលមានជនជាតិថៃ ចូលរួមក្នុងបទល្មើសចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ Internet ដែលកន្លងមកធ្លាប់តែមានជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់នេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles