គង់សុជាតិ និងជាវិបុល បង្ហាញភាពផ្អែមល្ហែមមិនឲ្យចាញ់ក្មេងៗ
ទោះបីជាស្ថិតនៅក្នុងវ័យកណ្តាលយ៉ាងណាក្តី ក៏គូរស្នេហ៍ពិធីករ និងពិធីការនីល្បី ឈ្មោះ គង់ សុជាតិ និងលោកជាវិបុលនៅតែមានភាពផ្អែមល្ហែម មិនចាញ់ក្មេងៗ ស្រករក្រោយប៉ុន្មាននោះទេ។

ជាក់ស្តែងក្នុងឱកាសថ្ងៃឈប់សម្រាកនានាកន្លងមកនេះតារាវ័យកណ្តាលទាំង ២ បានបង្ហាញរូបថតផ្អែមល្ហែមជាច្រើន ដែលពេលខ្លះបានធ្វើឲ្យក្មេងជំនាន់ក្រោយ មានអារម្មណ៍ច្រណែននឹងអ្នកទាំងពីរទៀតផង។

ថ្វីបើអ្នកទាំង ២មានវ័យខុសគ្នាបន្តិចមែនក៏ប៉ុន្តែបើនិយាយពីទំនាក់ទំនង ស្នេហាវិញ គឺលោក ជាវិបុល និងអ្នកនាងគង់ សុជាតិ មិនធ្លាប់មានរឿងរកាំរកូស បង្ហាញនៅលើបណ្តាញសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញមានតែភាពផ្អែមល្ហែម ភាពកក់ក្តៅ និងសុភមង្គលដែលតារាទាំងពីរបានបង្ហាញឲ្យទស្សនិកជនឃើញ។


គួរបញ្ជាក់ថាសម្រាប់ឆ្នាថ្មីនេះពិធីករ និងពិធីការនិល្បីឈ្មោះទាំងពីរបាន បន្សល់ទុកនូវកូនស្រីដ៏ស្រស់ស្អាតម្នាក់សម្រាប់ជាចំណងស្នេហារបស់ខ្លួន ហើយជាពិសេសកាលពីកំឡុងចូលឆ្នាំចិនកន្លងមកនេះគ្រួសារដ៏មានសុភមង្គលមួយនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងបណ្តាញសង្គម Instagram។ ដែលវាបានធ្វើឲ្យទស្សនិកជនគាំទ្រសរសើរអ្នកទាំងពីរយ៉ាងខ្លាំង៕
ប្រភព៖ Instagram អ្នកនាងគង់សុជាតិ











គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា