បះសក់ច្រូង ក្រោយវីឌីអូក្រុម Shinee សម្តែងមានស្រមោលរបស់ Jonghyun (មានវីឌីអូ)

1028 Views
February 19, 2018

ក្រុមតន្ត្រីបុរស Shinee ដែលជាក្រុមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង និងទទួលបានការចាប់អារម្មណ៍ ពេញនិយមក្នុងប្រទេសកម្ពុជាតាំងតែពីឆ្នាំ ២០១០បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនព្រឺក្បាល។ ពោលដោយសារតែការប្រគុំតន្រី្តកន្លងមកគឺមានជាប់ស្រមោលមួយដែលគេបានសង្ស័យថាដូចទៅនឹងសមាជិកក្រុម Jongyun ដែលបានធ្វើអត្តឃាត ។

 

 

 

 

ទស្សនិកជន និងអ្នកគាំទ្រប្រហែលជាបានជ្រាបហើយនៃការបាត់បង់សមាជិកក្នុងក្រុមShinee គឺបុរសសង្ហា Jongyun ការស្លាប់របស់លោកបានធ្វើអោយអ្នកគាំទ្រជាច្រើនមានការខូចចិត្តយ៉ាងខ្លាំង ។ ជាក់ស្ដែងនាថ្ងៃទី១៧ ថ្មីៗនេះក្រុមតារាចម្រៀង Shinee បានធ្វើការប្រគុំតន្ត្រីលើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា “World The Best 2018 ” សម្រាប់អ្នកគាំទ្ររបស់ខ្លួន នៅឯទីក្រុងអូសាកា ប្រទេសជប៉ុន ហើយក៏មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ យ៉ាងណាមិញក្នុងពេលសម្ដែងក៏ស្រាប់តែមានរឿងដែលនឹងស្មានមិនដល់​គឺនៅលើឆាកស្រាប់តែឃើញមានដូចជាស្រមោលខ្មៅមួយដែលមានរូបរាងដូចជាមនុស្ស ។

 

 

 

 

 

 

យ៉ាងណាមិញក្រុមចម្រៀងមួយក្រុមមិនបានបំបែកក្រុមរបស់ពួកគេឡើយ ដោយពួកគេនៅតែបន្តដំណើរទៅមុខទៀតទោះបីជាបាត់បង់សមាជិកក្នុងក្រុមមួយរូបក៏ដោយ ហើយពួកគេបាននិយាយថានេះក៏ជាបំណងចុងក្រោយរបស់ Jongyun​ ដែលរូបគេធ្លាប់បាននិយាយកាលនៅមានជីវិតថា “គេមិនចង់អោយមានការបំបែកក្រុមរបស់គេឡើង មិនថាមានរឿងអ្វីកើតឡើងក៏ដោយចុះ” ។

 

 

 

 

ក្នុងរឿងនេះផងដែលទស្សនិចជន បាននាំគ្នាសន្និដ្ឋានថា ស្រមោលមនុស្សម្នាក់ទៀត ច្បាស់ជា Jongyhun ដែលជាសមាជិកដែលទើបតែស្លាប់នោះ ជាមិនខាន ៕

 

 

 

 

 

 

 

 

 

 

 

 

 

បើចង់ជ្រាប់ច្បាសសូមទស្សនាវីឌីអូទាំងអស់គ្នា ៖

 

 

ប្រភព៖ Youtube

 

ដោយ៖ សុវីសារ

Facebook Comment

Related Articles