ឧកញ៉ាចិត្តធម៌ ឌួង ឆាយ​ រៀបរាប់ទាំងឈឺចាប់ក្នុងករណីស្ដ្រីមេការផ្ទះវាយធ្វើទារុណកម្មកូនប្រុសទាំងពីរ (មានវីឌីអូ)

964 Views
February 20, 2018

ឧកញ៉ា ឌួង ឆាយ ដែលមហាជនបានទទួលស្គាល់ និង បានដឹងលឺពីអំពើមនុស្សធម៌របស់លោកដែលបានជួយដល់ការងារសង្គមជាច្រើន ។ តែនៅពេលថ្មីៗនេះអ្នកឧកញ៉ាចិត្តធម៌ បានបញ្ចេញកំហឹងយ៉ាងខ្លាំងក្នុងករណីស្រីមេការផ្ទះរបស់លោកដែលបានវាយធ្វើទារុណកម្មកូនប្រុសទាំងពីររបស់លោក ទាំងផ្លូវកាយ និង ផ្លូវចិត្តជាទំងន់អស់រយៈពេលជាង២ខែមកហើយ ដែលឧកញ៉ាមិនបានដឹងទាល់តែសោះ ។

 

 

 

 

 

 

 

 

បន្ទាប់ពីបានដឹងរឿងនេះហើយអ្នកឧកញ៉ា បានដាក់ពាក្យបណ្ដឹងភ្លាមៗក្នុងករណីនេះនៅថ្ងៃចូលឆ្នាំចិន ។ ​នារី​ស្រីមេការរូប​នេះមាន​ឈ្មោះ អ៊ុំ សុផាន់​ណា អាយុ​២៣​ឆ្នាំ​ជា​កូនអ្នកក្រីក្រ​មកពី​ស្រែចំការ​មក​ធ្វើជា​មេការ​ផ្ទះ​ឲ្យ​លោក​ឧកញ៉ា ឌួង ឆាយ ត្រូវបាន​​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ឧក​ញ៉ា ឌួង ឆាយ ។​ ​ក្រោយពេល​តំណាង​អយ្យការ​ចោទប្រកាន់​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ កុម្ភៈ​សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​លោក ​ជួន​ ​សុ​រាសី ​ចៅក្រម​ស៊ើប​​សួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន តាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ។ ​

 

 

 

 

 

 

 

 

 

 

 

 

 

ប៉ុន្តែនៅពេលថ្មីៗអ្នកឧកញ៉ានៅតែមានសេចក្ដីអាណិតអាសូរដល់ ឪពុក ម្ដាយ ក្រុមគ្រួសារស្ត្រីមេការរូបនេះដែល​បាន​ទៅ​សំពះអង្វរ​ដល់ផ្ទះ សុំ​ការសណ្តោសប្រណី​ទោស​ឲ្យ​នាង ប៉ុន្តែការសំរេចចិត្តយ៉ាងណានោះគឺអ្នកឧកញ៉ាមិនអាចសំរេចចិត្តតែម្នាក់ឯងបានទេ ។ ក្នុងករណីនេះគឺអ្នកឧកញ៉ាបានពោលពាក្យពេចន៍ជាច្រើនទាំងអួលដើមកថា អ្នកឧកញ៉ា និងក្រុមគ្រួសាររបស់លោកនៅតែមានការឈឺចាប់នៅពេលដែលស្រីម្នាក់ដែលស្រលាញ់ ចាត់ទុកដូចជាប្អូនស្រីបង្កើត ដូចជាក្រុមគ្រួសារ ប៉ុន្ដែមិននឹងស្មានថានាងបែរទៅជាទៅវាយធ្វើទារុណកម្មកូនប្រុស​របស់លោកដែល​ជា​ក្មេង​មិនទាន់​ដឹងអី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ។

 

 

 

 

បើចង់ជ្រាបច្បាស់ សូមទស្សនាវីឌីអូខាងក្រោមនេះ ៖

 

ខ្ញុំសុំយោបល់ពូមីងបងប្អូនទាំងអស់គ្នាអំពីរឿងករណីអ្នកនៅជាមួយខ្ញុំវាយធ្វើទារុណកម្មកូនប្រុសខ្ញុំទាំង 2 រយៈពេលជិត 2 ខែ

Posted by Duong Chay ឌួង ឆាយ on Sunday, February 18, 2018

 

 

Facebook Comment

Related Articles