ពេជ្រ ស្រស់បង្ហាញទស្សនៈផ្ទាល់ខ្លួន ក្រោយលោកដួង ឆាយប្តឹងអតីតអ្នកបំរើ
បន្ទាប់ពីមានរឿងដ៏កក្រើកក្រោយលោក ឧកញ៉ា ដួង ឆាយ បានសម្រេចដាក់ ពាក្យបណ្តឹងចាប់ខ្លួនអតីតអ្នកបំរើរបស់ខ្លួនពីបទប្រើហិង្សាលើកូនប្រុសទាំង ២ របស់លោករួចមក លោក ពេជ្រ ស្រស់ដែលជាប្រធាគណបក្សបានបង្ហាញទស្សនៈ ផ្ទាល់ខ្លួនថា ការសម្រេចចិត្តរបស់លោក ឌួង ឆាយ គឺកំពុងតែយកឡាមវះបេះដូង ឈឺទ្វេរដង។




ជាមួយគ្នានេះដែរការលើកឡើងរបស់ប្រធានគណបក្សរូបនេះ គឺលោក ពេជ្រ ស្រស់ បានលើកឡើងយកហេតុផលឪពុកម្តាយ និងគ្រួសាររបស់នារីបង្ករហិង្សាលើកូនៗ លោកដួង ឆាយ ក៏មានអារម្មណឈឺចាប់មិនចាញ់លោកឧកញ៉ាផងដេែរ។



ដោយបានរៀបរាប់យ៉ាងដូចនេះលោក ពេជ្រ ស្រស់ក៏បានបញ្ជាក់ផងដែរថា លោកពុំបានមានគំនិតក្នុងការគាំទ្រនារីបង្ករហេតុនោះទេ ក៏ប៉ុន្តែ ការលើកឡើង របស់លោកពេជ្រ ស្រស់ គឺគ្រាន់តែចង់ឲ្យអារម្មណ៍របស់លោក ឧកញ៉ា ដួង ឆាយ មានភាពធូរស្រាលបន្តិចតែប៉ុណ្ណោះ ពីព្រោះកន្លងមកលោកត្រូវបានគេផ្តល់ងារថា ជាឧកញ៉ាចិត្តធម៌មួយរូបក្នុងប្រទេសខ្មែរផងដែរ។




គួរបញ្ជាក់ថាលោក ឧកញ៉ា ដួង ឆាយ បានសម្រេចដាក់ពាក្យ បណ្តឹងអ្នកមើល ថែរក្សាកូនៗរបស់លោក។ ហើយតាមការបញ្ជាក់ពីលោក ឧកញ៉ាគឺកូនប្រុសពៅ របស់ត្រូវបានយកទៅព្យាបាលដល់ប្រទេសសឹង្ហបុរី ក្រោយទទួលរងការប្រើហិង្សា ពីនារីសង្ស័យជាអ្នកបំរើ៕




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា