បើកភ្នែកធំៗពេលដឹងប្រាក់ខែរបស់កំពូលមេដឹកនាំពិភពលោកទាំង៥! មានពី១ដុល្លាដល់វ៉ាល់លាន!

902 Views
February 20, 2018

ប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗគឺជារឿងផ្ទាល់ខ្លួនដែលមិនសូវមាននរណាម្នាក់ចង់បញ្ចេញឲ្យគេឯងដឹងលឺឡើយ មិនថាតែមិត្តភក្ដិរួមការងាររបស់យើង និង មិត្តជិតស្និទ្ធនោះទេ។ ប៉ុន្ដែ សម្រាប់បុគ្គលល្បីៗ ដូចជាមេដឹកនាំពិភពលោកវិញ រឿងប្រាក់ខែ មិនមែនជាអាថ៌កំបាំងនោះទេ។

 

 

លោកអ្នកច្បាស់ជាមានចម្ងល់ថា មេដឹកនាំកំពូលរបស់ប្រទេសធំៗ មានប្រាក់ខែលើសអ្នកប៉ុន្មានទៅ? អស្ចារ្យច្រើនប៉ុន្មាន? ច្រើនលំដាប់សេដ្ឋីឬអត់? ហើយប្រធានាធិបតីមួយរូបណា មានប្រាក់ខែត្រឹមតែ១ដុល្លានោះ?

ដូច្នេះហើយ ដើម្បីស្រាយចម្ងល់ ថ្ងៃនេះ សារព័ត៌មានមេគង្គ សូមចែករំលែកនូវតួលេខប្រាក់ខែរបស់កំពូលមេដឹកនាំល្បីៗ ដើម្បីឲ្យលោកអ្នកជ្រាបជាចំណេះដឹង៖

 

  1. ប្រធានាធិបតីអាមេរិក Donald Trump

 

 

 

 

ដោយសារតែលោកជាមហាសេដ្ឋីស្រាប់ ដូច្នេះ Trump មិនត្រូវការប្រាក់ខែប្រធានាធិបតី ៤០ម៉ឺនដុល្លា ក្នុងមួយឆ្នាំដែលស្មើនឹង ៣ម៉ឹន៣ពាន់ដុល្លាក្នុងមួយខែ ឡើយ។ លោកបានច្រោនចោលទាំងអស់ ដែលនៅសល់ត្រឹមតែ ១ដុល្លា ក្នុងមួយឆ្នាំ ព្រោះតាមច្បាប់លោកមិនអាចទទួលបានតិចជាងនេះទៀតទេ។

 

 

 

 

  1. ប្រធានាធិបតីចិន Xi Jinping

 

 

 

 

ក្នុងមួយឆ្នាំ លោក Xi Jinping រកចំណូលបានត្រឹម ២០៥០០ ដុល្លា ប៉ុណ្ណោះ ដែលមួយខែស្មើនឹងជាង១ពាន់៧រយដុល្លា។ លោកនិងគ្រួសារ មិនមានរបររកស៊ីបន្ថែមនោះទេ តែទ្រព្យសម្បត្តិរបស់សាច់ញាតិជិតស្និទ្ធរបស់លោក មានប្រមាណជាង៣០០លានដុល្លាឯណោះ។

 

 

 

៣. ប្រធានាធិបតីរុស្ស៊ី Vladimir Putin

 

 

 

លោក Putin មានចំណូល ១៥១០០០ដុល្លាក្នុងមួយឆ្នាំ ដូច្នេះក្នុងមួយខែលោកទទួលបាន ជាង១២ម៉ឺនដុល្លា។

 

 

 

 

៤. លោកស្រីអធិបតីការអាល្លឺម៉ង់ Angela Merkel

 

 

 

លោកស្រីទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណ ២៦៣០០០ដុល្លា ដែលស្មើនឹង ២២០០០ដុល្លា ក្នុងមួយខែ។

 

 

 

៥. នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong

 

 

 

លោកជាមេដឹកនាំដែលមានសំណាងទទួលបានប្រាក់ចំណូលខ្ពស់ជាងគេនៅលើពិភពលោក ដែលស្មើនឹង ២,២ លានដុល្លា ប្រចាំឆ្នាំ និង ជាង១៤ម៉ឺនដុល្លា ក្នុងមួយខែ។ ប្រាក់ខែរបស់លោកច្រើនលើសចំនួនប្រាក់ខែរបស់មេដឹកនាំបណ្ដាប្រទេសជាច្រើនគិតបញ្ចូលគ្នាទៀត។

 

 

 

ចុះលោកអ្នកគិតយ៉ាងណាដែរ? យល់ថាពួកគិតសមនឹងទទួលប្រាក់ខែចំនួនប៉ុណ្ណឹងទេ?

 

ប្រភព៖ https://brightside.me/wonder-people/we-discovered-the-salaries-of-13-country-leaders-and-they-vary-from-1-to-more-than-2-million-451160/

Facebook Comment

Related Articles