សមយុទ្ធរវាងអាមេរិក-ថៃសាហាវហួសថ្លែង សុទ្ធតែបឺតឈាមពស់វែក និងបរិភោគសត្វមានពិស
ភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោកបានកើតឡើង បន្ទាប់ពីរូបភាពជាច្រើនសន្លឹក របស់ កងកម្លាំងសហរដ្ឋអាមរិកបឺតឈាមសត្វពស់វែកកំពុងតែ ក្លាយទៅជា ចំណាប់អារម្មណ៍។

ទន្ទឹមនឺគ្នានេះដែររូបភាពទាំងនោះគឺជាសកម្មភាពនៃការហាត់សមធ្វើសមយុទ្ធ រវាងសហរដ្ឋអាមេរិក និងប្រទេសថៃ ហើយក្នុងនោះក៏មានការចូលរួម ពីសំណាក់កងកម្លាំងប្រទេសកូរ៉េខាងត្បូងផងដែរ។



សមយុទ្ធរវាងប្រទេសថៃ និងកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើឡើងកាលពីថ្ងៃទី ១៩ ម្សិលមិញត្រូវបានគេដឹងថាគឺជាសមយុទ្ធដ៏ធំប្រចាំឆ្នាំដែលប្រទេសទាំងពីរ នឹងធ្វើវាឡើងចំនួន ១០ ថ្ងៃ។



យ៉ាងណាមិញអ្វីដែលគេកត់សម្គាល់នៅក្នុងសមយុទ្ធមួយនេះគឺជាការសម្របខ្លួននៅក្នុងព្រៃដែលកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវបាន ទាហាន ជំនាញប្រទេសថៃបង្រៀន និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។



គួរបញ្ជាក់ថាសមយុទ្ធរយៈពេល ១០ ថ្ងៃនេះនឹងធ្វើឲ្យកងកម្លាំងសហរដ្ឋអាមេរិក កាន់តែយល់ច្បាស់ពីស្ថានភាព និងការសម្របខ្លួននៅក្នុងតំបន់អាស៊ី។ ហើយវាក៏ជាសមយុទ្ធលក្ខណៈទ្រង់ទ្រាយធមមិនធ្លាប់មាននៅក្នុងតំបន់ អាស៊ីផងដែរ៕
ប្រភព៖ Thenation






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា