Oxfam សុំទោសរដ្ឋាភិបាលហៃទីករណីរឿងអាស្រូវផ្លូវភេទ
724 Views
February 21, 2018
Tags: Oxfam
អង្គការមនុស្សធម៌អន្តរជាតិអុកស្វាម (Oxfam) កាលពីថ្ងៃចន្ទម្សិលមិញ បានសុំទោសរដ្ឋាភិបាលនៃប្រទេសហៃទី ចំពោះការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែបុគ្គលិកនៃអង្គការនេះបានប្រព្រឹត្តឲ្យមានរឿងអាស្រូវផ្លូវភេទដែលនាំឲ្យមានការខ្មាស់អៀនទៅវិញ។
ទន្ទឹមនឹងការសុំទោសនេះ អង្គការអុកស្វាមក៏ប្រកាសប្តេជ្ញារៀបចំការងារឲ្យបានប្រសើរឡើង ដើម្បីបំពេញការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងលិខិតរបស់អង្គការអុកស្វាមនោះ ក៏បានលើកឡើងពីឥរិយាបថ មន្ត្រីរបស់ខ្លួនដែលបញ្ជូនទៅកាន់ប្រទេសហៃទី កាលពីឆ្នាំ២០១១ ដើម្បីជួយដល់ជនរងគ្រោះដោយសារតែការរញ្ជួយដី ប៉ុន្តែប្រែងក្លាយទៅជាកើតរឿងអាស្រូវផ្លូវភេទ។
នាយកប្រចាំតំបន់នៃអង្គការអុកស្វាមលោក Simon Ticehurst បានបញ្ជូនរបាយការណ៍នោះទៅកាន់រដ្ឋាភិបាលហៃទី ហើយថា លោកមានការសោកស្តាយ និងអៀនខ្មាស់ ចំពោះសកម្មភាពដែលមន្ត្រីរបស់លោកបានធ្វើឡើង។
សកម្មភាពអង្គការអុកស្វាមនៅក្នុងប្រទេសហៃទី គឺមានការជួញដូរផ្លូវភេទនៅក្នុងស្នាក់ការនៃអង្គការនេះ ដែលមានការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិ៕
Tags: Oxfam

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា