ក្រសួងធនធានទឹក៖ ភ្លៀងកក់ខែនឹងបន្តធ្លាក់ស្ទើរទូទាំងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨

623 Views
February 22, 2018

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដោយសារឥទ្ធិពលរបស់ព្យុះទី២ ឈ្មោះ សាន់បា (SANBA)។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ការបន្ដធ្លាក់ភ្លៀងកក់ខែ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ ទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារឥទ្ធិពលរបស់ព្យុះទី២ ឈ្មោះ សាន់បា (SANBA) បានធ្វើឲ្យមានភ្លៀងកក់ខែ ធ្លាក់ពីតិចទៅបង្គួរនៅតាមបណ្ដាខេត្តមួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់ថា មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើន​ឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles