ជួយស៊ែរយកតែបុណ្យទៅបងប្អូន! យុវតីវ័យ១៨ឆ្នាំម្នាក់បានបាត់ខ្លួនរយៈបីថ្ងៃហើយនៅមិនទាន់មានដំណឹងនៅឡើយទេ…
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការចែកចាយបន្តពីករណីបាត់យុវតីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត់ ហើយការបាត់ខ្លួននេះបានធ្វើអោយក្រុមគ្រួសារ និងអ្នកដែលបានស្គាល់នាងមានការព្រួយបារម្ភជាខ្លាំង ។


យុវតីដែលបានបាត់ខ្លួននោះមានឈ្មោះ អៀង សៀវមួយ ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យកោះកុង មានទីលំនៅក្នុងភូមិ១ សង្កាត់ស្មាត់មានជ័យ ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យកោះកុង បានបាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៦៖៣០ នាទីល្ងាច ។


មូលហេតុនៃការបាត់ខ្លួន ដំបូងនាងបានទៅរៀនគួរនៅឯសាលាដូចធម្មតា បន្ទាប់ពីចេញពីរៀននាងបានទៅមាត់សមុទ្រពីរនាក់មិត្តភក្តិរបស់នាង រួចហើយយុវតីដែលបាត់ខ្លួននាងបានទៅទិញនំចាក់នៅកំឡុងពេល៦៖៣០ នាទីល្ងាច ក្រោយមកក៏មិនឃើញមកកន្លែងដើមវិញ ទើបបណ្ដាលអោយមានការភ្ញាក់ផ្អើលតែម្ដង ។



ភិនភាគយុវតីដែលបានខ្លួននោះមានសំលៀកបំពាក់ អាវយឺតពណ៌ប្រផះ និងខោខៅប៊ូយពណ៌ទឹកសមុទ្រស្លេក ។ ប្រសិនបើមានបងប្អូនណាបានប្រទះឃើញយុវតីដែលមានភិនភាគដូចដែលក្នុងរូបភាពសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៦៤៥ ៨១៤ , ០៩៧ ៧៦៣ ៤០០៩ , ០១៦ ៩២៥ ៥៣៧ ។







គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា