នារីសន្តិសុខចិត្តខ្លាំង វាយតប់ជាមួយបុរស ៣ នាក់ស្រវឹងស្រាជោគបង្ករឿង

526 Views
February 22, 2018

នារីសន្តិសុខម្នាក់ត្រូវបានមនុស្សស្ទើរទូរទាំងពិភពលោកដែលបានទស្សនាវីឌីអូរបស់នាងហើយសរសើរមិនដាច់ពីមាត់ និងបាននិយាយថានាងពិតជាកំពូលនារី ក្លាហានដែលហ៊ានប្រឈមមុខជាមួយនឹងបុរសចំនួន ៣ នាក់ដែលបានព្យាយាម វាយធ្វើបាបបុរសចំណាស់ម្នាក់។

 

តាមរយៈសារព័ត៌មាន Free Malaysia Today បានចុះផ្សាយថា លោក Suthakar Kathirveloo ដែលជាម្ចាស់ខុនដូរ និងជាជនរងគ្រោះដែលរងការវាយប្រហារពី បុរសស្រវឹងទាំង ៣​នាក់បានឲ្យដឹងថា បើគ្មាន Helen Chew ជាស្រ្តីសន្តិសុខ ចេញមុខការពារលោកនោះទេ ម្លេះលោកត្រូវចប់ក្រោមស្នាដៃបុរសកំណាចទាំង ៣ ជាមិនខាន។

 

 

 

 

យ៉ាងណាមិញតាមរយៈរបាយការន៍បញ្ជាក់គឺមូលហេតុដែលបង្ករជាហិង្សាវាយគ្នានេះ ដោយសារតែបុរសស្រវឹងទាំង ៣ នាក់ ល្មើសនឹងច្បាប់អគារខុនដូររស់នៅដោយ មិនអនុញ្ញាត្តិឲ្យបុគ្គលដែលគ្មានកាតចូលបានដោយសេរីឡើយ។ ក៏ប៉ុន្តែបុរសទាំង ៣ នៅតែរឹងទទឹងព្យាយាមចូល ហើយវាបានបង្កជាជម្លោះតែម្តង ស្របពេលដែល ម្ចាស់ខុនដូរចេញមុខមកអន្តរាគមន៍។

 

 

 

 

គួរបញ្ជាក់ថាបន្ទាប់ពីមានបញ្ហាបុរសស្រវឹងឡូរឡាទាំង ៣ បានព្យាយាមវាយប្រហារ ម្ចាស់ខុនដូរ ក៏ប៉ុន្តែវាមិនអាចទៅរួចឡើយដោយសារតែស្រ្តីជាសន្តិសុខចិត្តខ្លាំង បានចូលទៅខាត់ និងមានការប្រកែកគ្នារហូតបង្កជាហិង្សា។

 

 

 

 

អ្នកប្រើប្រាស់ប្រព័ន្ធសង្គមជាច្រើនបាននាំគ្នាថ្កោលទោស បុរសស្រវឹងទាំង ៣ និងធ្វើការសរសើរពីទឹកចិត្តរបស់សន្តិសុខស្រី Chew ដែលហ៊ានវាយតប់ជាមួយ បុរសរហូតដល់ទៅ ៣ នាក់៕

 

ប្រភព៖ Worldofbuzz

 

 

 

 

 

 

 

ទស្សនាវីឌីអូខាងក្រោម៖

https://www.youtube.com/watch?v=xru1eK1O_v0

Facebook Comment

Related Articles